Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកសារព័ត៌មាន AP Time ជាស្ពាននៃទំនាក់ទនងល្អ រវាងកម្ពុជា-ចិន

ដោយ Pothe Thun
14/09/2021
នៅក្នុង ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកសារព័ត៌មាន AP Time ជាស្ពាននៃទំនាក់ទនងល្អ រវាងកម្ពុជា-ចិន
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជាការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៏ជាមួយ ក្រសួងព័ត៌មាន លោក លៀវ លីអូ ប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ AP Time ប្រទេសចិន បាននាំយកនូវអង្ករចំនួន ៥ តោន មកប្រគល់ជូន ដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ចែកជូនដល់ប្រជាពលរដ្ឋ តាមមូលដ្ឋានស្រុក កោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១ នាទីស្តីការក្រសួងព័ត៌មាន ។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២១ ក្រសួងព័ត៌មានដែលបានអនុញ្ញាតអោយគេហទំព័រព័ត៌មានភាសាចិន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ AP Time ដំណើរ ការផ្សាយនៅកម្ពុជា ដែលផ្តោតសំខាន់លើដំណឹងស្តីពី គោលនយោបាយ សេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគនានារបស់ប្រទេសចិននៅកម្ពុជា។ ជាមួយនេះ សារព័ត៌មាន AP Time នឹងជួយផ្សព្វផ្សាយពីភាពរីកចម្រើនប្រទេសកម្ពុជា ទៅកាន់ពិភពលោកបានដឹងច្បាស់បន្ថែមទៀត និងជួយទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគិនចិនមកកម្ពុជាបានច្រើនបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ លោក លៀវ លីអូ បានធ្វើការគោរពស្នើសុំមតិយោបល់ពី ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍអង្គភាពសារព័ត៌មាន AP Time បានកាន់តែរីកចម្រើនហើយអាចចូលរួមពង្រីកផ្នែកសេដ្ឋកិច្ច តាមរយះការទាក់ទាញ វិនិយោគគិន ពីប្រទេសចិនមកកម្ពុជា។ ប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មាន AP Time បានគាំទ្រចំពោះ ការលើកឡើងរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីពេលកន្លងមក អំពីគម្រោងចង់អោយក្រុមហ៊ុនពិនិត្យលទ្ធភាពជួយធ្វើការបង្រៀនភាសាចិន ដល់កូនចៅប្រជាពលរដ្ឋ នៅតាមទីជនបទ មានជីវភាពខ្វះខាតបានសិក្សារៀនសូត្រ ភាសាចិន ព្រោះកម្មវិធីនេះ ធ្លាប់មានម្តងរួចមក ហើយដោយមានការជួយពីកាសែតចិនមួយតែបញ្ចប់ទៅវិញ។

ទាក់ទងកិច្ចការងារនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នឹងធ្វើការពិនិត្យរកតំបន់ណាមួយ ដើម្បីអោយខាងថ្នាក់ដឹកនាំ សារព័ត៌មាន AP Time ចុះទៅដោយផ្ទាល់ ដើម្បីអោយឈានទៅអនុវត្តន៏ ក្នុងគម្រោងបង្រៀនភាសាចិននាពេលខាងមុខឆាប់ៗនេះ។ ឯកឧត្តម រដ្ឋមន្រ្តី បានចាត់ទុកសារព័ត៌មាន AP Time ជាស្ពាននៃទំនាក់ទនងល្អរវាងកម្ពុជាចិន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះ លោក លៀវ លីអូ ប្រធានក្រុមប្រឹក្សាភិបាលសារព័ត៌មាន AP Time ដែលបានផ្តល់នូវអង្ករ ចំនួន៥ តោន ជូនដល់ក្រសួងព័ត៌មាន ដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋ តាម មូល ដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: APTimeរដ្ឋមន្រ្តីក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មករអណ្តូងរ៉ែធ្យូងថ្មទាំង១៩នាក់ ដែលជាប់នៅក្នុងអណ្តូងរ៉ែដែលជន់លិចដោយភក់ក្នុងប្រទេសចិនស្លាប់ទាំងអស់

កម្មករអណ្តូងរ៉ែធ្យូងថ្មទាំង១៩នាក់ ដែលជាប់នៅក្នុងអណ្តូងរ៉ែដែលជន់លិចដោយភក់ក្នុងប្រទេសចិនស្លាប់ទាំងអស់

ប្រទេសលីប៊ី ប្រកាសនិរទេសជនចំណាកស្រុកអេហ្ស៊ីបខុសច្បាប់ ៥៣នាក់ ចេញពីប្រទេសខ្លួន

ប្រទេសលីប៊ី ប្រកាសនិរទេសជនចំណាកស្រុកអេហ្ស៊ីបខុសច្បាប់ ៥៣នាក់ ចេញពីប្រទេសខ្លួន

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

អាជ្ញាធរជាតិអប្សរាធ្វើការជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.