អាជ្ញាធរជាតិអប្សរា សម្រេចបញ្ឈប់ការដាក់ជួលអង្រឹង និងកន្ទេលអង្គុយលេង នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរា បានសម្រេចបញ្ឈប់ទាំងស្រុង នូវការប្រកបរបរដាក់ជួលអង្រឹង និងកន្ទេលអង្គុយលេង របស់ប្រជាពលរដ្ឋនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត រួមមាន នៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងវាលស្មៅតាមកសិន្ធុអង្គរវត្ត។ នេះបើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។ ការបញ្ឈប់ លែងឲ្យមានការប្រកបរបរអាជីវកម្មនេះ បានចេញសេចក្ដីសម្រេចក្រោមហេតុផលថា ការដាក់ជួលកន្ទេល និងអង្រឹង លំហែកាយ រួមនិងលក់ចំណីអាហារ ...