Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រីសង្ឃសាលាគណខេត្តសៀមរាប រួមនឹងសប្បុរសជន នាំយកទេយ្យទាន ជូនដល់គ្រួសារខ្វះខាត៤៣គ្រួសារនៅឃុំចាន់ស ស្រុកសូទ្រនិគម

ដោយ Pothe Thun
01/09/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ត្រីសង្ឃសាលាគណខេត្តសៀមរាប រួមនឹងសប្បុរសជន នាំយកទេយ្យទាន ជូនដល់គ្រួសារខ្វះខាត៤៣គ្រួសារនៅឃុំចាន់ស ស្រុកសូទ្រនិគម
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត រួមនឹងឧបាសិកា ស៊ិន លំអង និងកូនចៅព្រមទាំងក្រុមគ្រួសារ បាននាំយកទេយ្យទាន និងអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃចំនួន៤៣គ្រួសារ នៅភូមិចំនួន០៣ ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺភូមិកន្សែងលើ, ភូមិកន្សែងក្រោម និងភូមិស្រែប្រិយ ដែលក្នុងមួយគ្រួសារទទួលបាន ៖ មីចំនួន ១កេស , អង្ករចំនួន ២០គីឡូក្រាម , ត្រីខចំនួន១យួរ ,ទឹកស៊ីអ៊ីវចំនួន ១យួរ , ទឹកត្រីចំនួន ១យួរ , ស្កគ្រាប់ចំនួន១កញ្ចប់ និងបច្ច័យចំនួន ៤ម៉ឹនរៀល ។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក ហៀង ណារិទ្ឋ សមាជិកក្រុមប្រឹក្សាឃុំចាន់ស បានសម្ដែងនូវអំណរគុណចំពោះព្រះសង្ឃ និង ឧបាសិកា ស៊ិន លំអង និងកូនចៅព្រមទាំងក្រុមគ្រួសារ សម្រាប់ការផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួននាពេលនេះ និង បានចាត់ទុកការផ្តល់ជូននូវស្បៀងអាហារសម្រាប់គ្រួសាទីទ័លក្រនេះ ជាគុណបំណាច់ដ៏ធំធេងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងឃុំរបស់លោក ដែលមានជីវភាពខ្វះខាតគឺអាចជួយសម្រាលនូវភាពខ្វះខាតបានមួយរយៈពេលផងដែរ ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈមទៅនឹងវិបត្តិនៃជំងឹកូវីដ-១៩ ។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត មានសង្ឃដីកាថា ស្បៀងអាហារបន្តិចបន្តួចនេះបានមកពីសទ្ឋាជ្រះថ្លារបស់ ឧបាសិកា ស៊ិន លំអង និងក្រុមគ្រួសារ សម្រាប់ធ្វើការចែករំលែក ជូនដល់គ្រួសារជួបការលំបាកក្នុងជីវភាពជាក់ស្តែង ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលជួបការលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ និង ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ក្នុងការទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដោយគម្រាមកំហែងមកលើសុខភាព និង អាយុជីវិតប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ មានសង្ឃដីកាទៀតថា ស្បៀងអាហារនេះ អាចជួយសម្រាលការលំបាករបស់បងប្អូនបានមួយគ្រាទេ តែអ្វីដែលបងប្អូនត្រូវប្រឹងប្រែងទៀតនោះ គឺការខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំគ្រួសាររបស់យើង ប៉ុន្តែប្រការសំខាន់ក្នុងដំណាល់នេះ គឺ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ សូមបង្កើនការប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី-១៩ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំនានារបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារនិង៣កុំ និងសូមឲ្យមាតាបិតា ឬអាណាព្យាបាលកុមារ ដេលមានអាយុ១២ដល់១៧ឆ្នាំ ត្រុវនាំកូនចៅមកទទួលយកការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នានិងទាន់ពេលវេលា ៕


អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រួសារខ្វះខាតមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅថ្ងៃទី៩ ខែកញ្ញា នាសប្តាហ៍ក្រោយ

រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅថ្ងៃទី៩ ខែកញ្ញា នាសប្តាហ៍ក្រោយ

ខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៣នាក់, ព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៣៧នាក់ និងស្លាប់ចំនួន ២នាក់ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ 

ខេត្តសៀមរាប បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៥នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១៩១នាក់និងស្លាប់ចំនួន ១នាក់ គិតត្រឹមព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៤បន្ថែមទៀត ក្នុងក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តនាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន៤បន្ថែមទៀត ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.