សិស្សជិត១៥០០នាក់ជួបប្រទះភាពខ្វះខាតក្នុងខេត្តសៀមរាបទទួលបានជំនួយសប្បុរសគាំទ្រដល់ការសិក្សា
ថវិកានិងសម្ភារៈសិក្សា ទទួលបានពីកម្មវិធី”ដំណើរសប្បុសរួមមិត្តលើកទី៥” ឆ្នាំ២០១៩ នឹងឧបត្ថម្ភទៅដល់សិស្សានុសិស្សជិត១៥០០នាក់នៃសាលាបឋមសិក្សានិងអនុវិទ្យាល័យ ចំនួន ៥ ក្នុងនៅស្រុកស្វាយលើ និងស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប ដែលជួបប្រទះនឹងភាពខ្វះខាត។ យោងតាមរបាយការណ៍ កម្មវិធីនេះបានបង្កើតឡើងនៅឆ្នាំ២០១៥ និងបានរៀបចំដំបូងនៅខេត្តព្រៃវែង ក្រោយមកធ្វើនៅខេត្តតាកែវ បាត់ដំបង ស្វាយរៀងនិងលើកទី៥នៅខេត្តសៀមរាបនេះ។ គោលបំណងនៃកម្មវិធីនេះ គីដើម្បីកៀងគរថវិកានិងសម្ភារៈសិក្សាពីសប្បុរសជននានា ដើម្បីឧបត្ថម្ភដល់ សិស្សានុសិស្សដែលកំពុងសិក្សាជួបការខ្វះខាតនូវសម្ភារៈសិក្សាផ្សេងៗ ...