Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្ស​ជិត​១៥០០​នាក់ជួបប្រទះ​ភាពខ្វះខាតក្នុង​ខេត្ត​សៀមរាបទទួលបាន​ជំនួយ​សប្បុរស​គាំទ្រ​ដល់​ការសិក្សា​

ដោយ Pothe Thun
11/02/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិស្ស​ជិត​១៥០០​នាក់ជួបប្រទះ​ភាពខ្វះខាតក្នុង​ខេត្ត​សៀមរាបទទួលបាន​ជំនួយ​សប្បុរស​គាំទ្រ​ដល់​ការសិក្សា​
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថវិកា​និង​សម្ភារៈ​សិក្សា ទទួលបាន​ពី​កម្មវិធី​”​ដំណើរ​ស​ប្បុស​រួម​មិត្ត​លើក​ទី​៥” ឆ្នាំ​២០១៩ នឹង​ឧបត្ថម្ភ​ទៅ​ដល់​សិស្សានុសិស្ស​ជិត​១៥០០​នាក់នៃ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ ចំនួន ៥ ក្នុង​នៅ​ស្រុក​ស្វាយ​លើ និង​ស្រុក​ប្រាសាទបាគង ក្នុង​ខេត្ត​សៀមរាប ដែល​ជួបប្រទះ​នឹង​ភាពខ្វះខាត​។​

​យោងតាម​របាយការណ៍ កម្មវិធី​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ និង​បាន​រៀបចំ​ដំបូង​នៅ​ខេត្ត​ព្រៃវែង ក្រោយ​មក​ធ្វើ​នៅ​ខេត្ត​តាកែវ បាត់ដំបង ស្វាយរៀងនិង​លើក​ទី​៥​នៅ​ខេត្ត​សៀមរាប​នេះ​។ គោលបំណង​នៃ​កម្មវិធី​នេះ គី​ដើម្បី​កៀងគរ​ថវិកា​និង​សម្ភារៈ​សិក្សា​ពី​សប្បុរសជន​នានា ដើម្បី​ឧបត្ថម្ភ​ដល់ សិស្សានុសិស្សដែល​កំពុង​សិក្សា​ជួប​ការខ្វះខាត​នូវ​សម្ភារៈ​សិក្សា​ផ្សេងៗ ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់ មាន​ឱកាស​បាន​បន្ត​ការសិក្សា យ៉ាងហោច​ណាស់​ឱ្យ​ចប់​ថ្នាក់​ទី​១២​ដែរ​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​លើកទឹកចិត្ត និង​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែងរៀនសូត្រ និង​ប្រែ​ក្លាយខ្លួនជា​សិស្ស​ល្អ កូន​ល្អ និង​មិត្ត​ល្អ ជា​សិស្ស​ដែល​ពូកែ សម្រាប់​ជាស​គំរូ​ល្អ​ដល់​ប្អូនៗ​ជំនាន់​ក្រោយៗ​ទៀត និង​អ្វី​ដែល​សំខាន់​ផង​នោះ គឺ​ហាត់ពត់​ខ្លួន​ឲ្យក្លាយ​ជា​ពលរដ្ឋ​ល្អ នៅក្នុង សង្គមជាតិ ចៀសវាង​នូវ​អំពើ​អបាយមុខ​ល្បែង​ពាលា​គ្រប់​ប្រភេទ និង​គេច​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ជា​យថាហេតុ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​កម្មវិធី​”​ដំណើរ​ស​ប្បុស​រួម​មិត្ត​លើក​ទី​៥” ឆ្នាំនេះ ប្រារព្ឋ​ពិធី​នៅក្នុង​បរិវែណ​អនុវិទ្យាល័យ​ហ៊ុន សែន រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រៀបចំ​ដោយ​អគ្គនាយកដ្ធាន​ឧត្តម​សិក្សា នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រោម​ការសម្របសម្រួល របស់​សាកលវិទ្យាល័យ​សៅ​ស៏អ៊ី​ស្ត​អេយ​សៀ ដោយ​មាន​ការចូលរួម​និង​ឧបត្ថម្ភ​ពី​គ្រឹះស្ថានសិក្សា បណ្ណាគា​រ ភ្នាក់ងារចែកចាយ​សៀវភៅ​និង​សម្ភារ​សិក្សា ក្រុម​អតីត​និស្សិត​មក​ពី​បរទេស ដូច​ជា​អតីត​សហភាពសូវៀត ជប៉ុន និង​អូស្រា្តលី អង្គភាព​នានា​ចំណុះ​ក្រសួង​អបរំ​យុវជន​និង​កីឡា ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ សាស្ត្រាចារ្យ និស្សិត និង​សប្បុរសជន​ជាតិ និង​អន្តរជាតិ​នានា​ជាច្រើន​កុះករ​។​

​សូមបញ្ជាក់​ថា ថវិកា​ដែល​ប្រមូលបាន មួយចំនួន​បាន​យក​ទៅ​ទិញ​សម្ភារៈ​សិក្សា​សម្រាប់​សិស្សានុសិស្ស គ្រឿង​សង្ហា​រឹម​ក្នុង​បណ្ណាល័យ សាងសង់​កន្លែង​លាងដៃ​និង​អាង​ចំរោះ​ទឹកស្អាត និង​ឧបត្ថម្ភ​សិស្ស​ឆ្នើម​ពីររូប និងឧបត្ថម្ភសិស្សឆ្នើមពីររូប ដើម្បីទៅប្រកួតក្នុងកម្មវិធីកម្រិតពិភពលោកមួយក្នុងប្រទេសចិន។

​ដំណើរ​សប្បុរសធម៌​នេះដែរ គឺ​ជា​កម្មវិធី​ប្រចាំឆ្នាំ​របស់​អគ្គនាយកដ្ឋាន​ឧត្តម​សិក្សា រៀបចំឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​កិច្ចការ​សង្គម បង្កើន​ភាពស្និទ្ឋស្នាលនិង​ចែករំលែក​នូវ​សេចក្តីស្រឡាញ់​ដល់​អ្នក​ដែល​កំពុង​ត្រូវការ​ភាពកក់ក្តៅ ជា​ពិសេស​កុមារ​កំព្រា និង​សិស្សានុសិស្ស ដែល​កំពុង​ជួប​ភាពខ្វះខាត និង​ជួប​ការលំបាក​ក្នុង​ការសិក្សា​។​

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ការអប់រំទទួលបាន​ជំនួយ​សប្បុរស​គាំទ្រ​ដល់​ការសិក្សា​ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកលក់​ក្រឡានយល់ព្រម​ឈប់​ដាក់​លក់​ក្រឡាន​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ តាម​ការស្នើ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​

អ្នកលក់​ក្រឡានយល់ព្រម​ឈប់​ដាក់​លក់​ក្រឡាន​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ តាម​ការស្នើ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​

ប្រាសាទមេបុណ្យខាងលិចត្រូវបាន​ចាប់ផ្តើម​បន្ត​ជួសជុល​ឡើង​វិញ​កាលពីដើម​ខែ​មករា បន្ទាប់ពី​មាន​បញ្ហា​កង្វះ​ថវិកា​

ប្រាសាទមេបុណ្យខាងលិចត្រូវបាន​ចាប់ផ្តើម​បន្ត​ជួសជុល​ឡើង​វិញ​កាលពីដើម​ខែ​មករា បន្ទាប់ពី​មាន​បញ្ហា​កង្វះ​ថវិកា​

ការ​ជំរឿន​សមាជិក​ឱសថការី​កម្ពុជាបង្ហាញថាពី​ភាព​ច្បាស់លាស់​នៃ​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ​

ការ​ជំរឿន​សមាជិក​ឱសថការី​កម្ពុជាបង្ហាញថាពី​ភាព​ច្បាស់លាស់​នៃ​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.