Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការ​ជំរឿន​សមាជិក​ឱសថការី​កម្ពុជាបង្ហាញថាពី​ភាព​ច្បាស់លាស់​នៃ​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ​

ដោយ Pothe Thun
12/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការ​ជំរឿន​សមាជិក​ឱសថការី​កម្ពុជាបង្ហាញថាពី​ភាព​ច្បាស់លាស់​នៃ​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ​
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែង​ក្នុង​ឱកាស​ពិធី​ធ្វើ​ជំរឿន​សមាជិក គណៈ​ឱសថការី​កម្ពុជា​ប្រចាំ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​លោក ឱសថ​ការី បាន បុត្តា ប្រធាន​ក្រុមប្រឹក្សា​គណៈ​ឱសថការី​ជាតិ​នៃ​គណៈ​ឱសថការី​កម្ពុជា បាន​អំពាវនាវ​ដល់​ឱសថការី​ទាំងឡាយណា ដែល​មិន​ទាន់​ចូល​ជា​សមាជិក​គណៈ​ឱសថការី​កម្ពុជា សូម​រួសរាន់​ចុះឈ្មោះ​ចូល​ជា​សមាជិក​នៃ​ឱសថការី​កម្ពុជា​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​។​

លោក បាន​សំណូមពរ​ដល់​សមាជិក សមាជិកា​នៃ​គណៈ​ឱសថការី​កម្ពុជា​ទាំងអស់ សូម​ពិនិត្យ​ឡើងវិញ​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ក្នុងការ​ប្រកប​វិជ្ជាជីវៈ ត្រូវ​ពង្រឹង​នូវ​សាមគ្គី​ផ្ទៃក្នុង ចេះ​យោគយល់​និង​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក និង​ត្រូវ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ ច្បាប់​និង​លិខិតបទដ្ឋាន ឯកសារ​គតិយុត្តិ របស់​ក្រសួង​សុខាភិបាល ដែល​ពាក់ព័ន្ឋ​ទៅ​នឹង​វិជ្ជាជីវៈ​របស់​ខ្លួន ពិសេស ក្រ​មសិល​ធម៌​វិជ្ជាជីវៈ​ដើម្បី​វឌ្ឍនភាព​នៃ​វិជ្ជាជីវៈ​របស់​ទាំងអស់គ្នា​។​

លោក បន្តថា​៖ គណៈ​ឱសថការី​កម្ពុជា​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១១ ដោយ​ព្រះរាជក្រិត្យ បច្ចុប្បន្ន​នេះ​មាន​សមាជិ សមាជិកា ជាង​៣០០០​នាក់ ក្នុង​នោះ​ខេត្ត​សៀមរាប មាន​២៨៤​នាក់​។​ថ្មីៗ​កន្ល​មកនេះ គណៈ​ឱសថការី​កម្ពុជា បាន​ធ្វើ​ជំរឿន ជា​បន្តបន្ទាប់​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ជាច្រើន​ហើយ ក្រោយ​ពី​ខេត្ត​សៀមរាប​នេះ​ទៅ​នឹង​បន្ត​ជំរឿន​នៅ​រាជធានី​ភ្នំពេញ​ចុងក្រោយ​គេ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក បាន បុត្តា បញ្ជាក់ថា​៖​ការធ្វើជំរឿន​នេះ ផ្តល់​ឱកាស​ដល់​សមាជិក​សមាជិកា​ទទួលបាន​នូវ​បច្ចុប្បន្នភាព​ច្បាស់លាស់​នៃ​ឯកសារ​ផ្ទាល់ខ្លួន ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ និង​ជួបជុំ​គ្នា​ដើម្បី​ប្រាស្រ័យ​ទាក់ទង​បង្កើន​ភាពស្និទ្ឋស្នាល និង ចែករំលែក​បទពិសោធ​ពី​គ្នា​ទៅវិញទៅមក​ផងដែរ​។​

សូមបញ្ជាក់​ថា​៖​នៅ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ គណៈ​ឱសថការី​កម្ពុជា បាន​រៀបចំ​ធ្វើការ​ជំរឿន​ដល់​សមាជិក សមាជិកា គណៈ​ឱសថការី​កម្ពុជា​ប្រចាំ​ខេត្ត​សៀមរាប នៅ​សណ្ឋាគារ​អប្សរា​អង្គរ​ខេត្តសៀមរាប​។​ការ​ជំរឿន​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ពិនិត្យ​បច្ចុប្បន្នភាព រកឲ្យឃើញ​នូវ​ចំនួន​ពិតប្រាកដ​ជាក់លាក់ នៃ​ឱសថការី​តាម​បណ្តា​រាជធានី​ខេត្ត​និង​ដើម្បី​រៀបចំ​លិខិត​បទដ្ឋាន​ថ្មី សម្រាប់​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់ថា​ជា​សមាជិក​នៃ​គណៈ​ឱសថការី​កម្ពុជា ដើម្បី​បាន​ប្រើប្រាស់​ផ្ទាល់ខ្លួន រួម​ជាមួយ​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ ជាដើម​។​

​អត្ថបទ និង រូបថត : លោក យូ វង្ស​

Tags: ព័ត៌មានខេត្តសៀមរាប​អាជ្ញាប័ណ្ណ​ប្រកប​វិជ្ជាជីវៈ​​ឱសថការី​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារបេឡា​ជាតិ​របប​សន្តិសុខ​សង្គមប្រគល់​បណ្ណ​សមាជិក ប​.​ស​.​ស និង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ ជូន​មន្ត្រីរាជការក្រសួង​ព័ត៌មាន​

ក្រុមការងារបេឡា​ជាតិ​របប​សន្តិសុខ​សង្គមប្រគល់​បណ្ណ​សមាជិក ប​.​ស​.​ស និង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ ជូន​មន្ត្រីរាជការក្រសួង​ព័ត៌មាន​

នគរបាល​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​០២​នាក់រួម​នឹង​វត្ថុតាង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត​

នគរបាល​ខេត្តសៀមរាបបញ្ជូន​ខ្លួន​ជនសង្ស័យ​០២​នាក់រួម​នឹង​វត្ថុតាង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត​

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឃុំ​គោកធ្លក​ក្រោម ក្នុងស្រុក​ជីក្រែង កាល​ពី​ម្សិលមិញ​

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឃុំ​គោកធ្លក​ក្រោម ក្នុងស្រុក​ជីក្រែង កាល​ពី​ម្សិលមិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.