Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្ស ២​រូប នៃ​អនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប អាច​ទទួលបាន​សិទ្ធ​ទៅ​ចូលរួម​កម្មវិធី​កម្រិត​ពិភពលោក​នៅ​ប្រទេស​ចិន​

ដោយ Pothe Thun
11/02/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិស្ស ២​រូប នៃ​អនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប អាច​ទទួលបាន​សិទ្ធ​ទៅ​ចូលរួម​កម្មវិធី​កម្រិត​ពិភពលោក​នៅ​ប្រទេស​ចិន​
85
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រសួង​អប់រំ អប់រំ​យុវជន និង​កីឡា នឹង​ជ្រើសរើស​សិស្ស​ឆ្នើម​ពីររូប ពី​អនុវិទ្យាល័យ ហ៊ុន សែន រលួស ស្ថិតនៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​កម្រិត​ពិភពលោក ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៩​នា​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។​

​ថ្លែង​ក្នុង​កម្មវិធី “​ដំណើរ​ស​ប្បុស​រួម​មិត្ត​លើក​ទី​៥” ដែល​រៀបចំ​ធ្វើឡើង​នៅក្នុង​អនុវិទ្យាល័យ ហ៊ុន សែន រលួស ឯកឧត្តម ម៉ក់ ង​យ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧត្តម​សិក្សា នៃ​ក្រសួង​អប់រំ អប់រំ​យុវជន និង​កីឡា មានប្រសាសន៍ថា​៖ កម្មវិធី​ប្រកួតប្រជែង​កម្រិត​ពិភពលោក ឈ្មោះថា ទិវា​ប្រវត្តិសាស្ត្រ​ធម្មជាតិ និង​កោះ ត្រូវបាន​ប្រទេស​ចិន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ សម្រាប់​ផ្ដល់​ឲ្យ​ឱកាស​ទៅ​ដល់​សិស្សានុសិស្ស​បង្ហាញ​ពី​សមត្ថភាព និង​ចំណេះដឹង​របស់​ខ្លួន​។ តួយ៉ាង នៅ​ឆ្នាំ​២០១៩​នេះ ក្រសួង​នឹង​ជ្រើសរើស​សិស្ស​ចំនួន ពីររូប ដែល​កំពុង​សិក្សា​នៅ​កម្រិត​ថ្នាក់​ទី​៧ ទី​៨ និង​ទី​៩ នៃ​អនុវិទ្យល័យ ហ៊ុន សែន រលួស​នេះ ដើម្បី​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ពិភពលោក​នេះ​។ ហេតុនេះ ដើម្បី​បាន​ជាប់​ជា​បេក្ខភាព​ទៅ​ចូលរួម​ប្រកួត គឺ​ទាមទារ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ខិតខំ​សិក្សា​រៀនសូត្រ​ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ក់ ង​យ មានប្រសាសន៍​លើក​ទឹកចិត្ត​ទៅដល់​ក្មួយៗ ជា​ទំពាំង​ស្នង​ឬ​ស្សីថា សម័យ​នេះ​ខុស​គ្នា​ឆ្ងាយ​ទៅ​នឹង​រៀមច្បង​យើង​សម័យមុនៗ ព្រោះ​ប្អូនៗ ក្មួយៗ​នាពេល​នេះ​រស់នៅ​ក្នុង​យុគសម័យ​ប្រទេស​មាន​សន្តិភាព ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងនៅ​ក្រោម​គោល​ន​យោបាយឈ្នះ ឈ្នះ របស់​សម្តេច បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ សម្រាប់​កម្ពុជា​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ប៉ុន្តែ​អ្វី​ដែល​ប្អូនៗ​កំពុង​ទទួលបាន​នា​ពេល​នេះ សុទ្ឋតែ​បានមក​ពី​ការខិតខំ​ពុះពារ​ការលំបាក់​សព្វ​បែបយ៉ាង​របស់​រៀមច្បង​យើង​ជំនាន់​មុនៗ បាន​បន្សល់​ទុក​មក​។ ជា​ឧទាហរណ៍​មួយ​ជាក់ស្ដែង កម្មវិធី​”​ដំណើរ​សប្បុរស​រួម​មិត្ត​” នេះ​ធ្វើឡើង​ដើម្បី​កៀងគរ​ថវិកា​ពី​សប្បុរស​ជន​រួម​គ្នា ដើម្បី​ជួយ​ដល់​ប្អូនៗ ក្មួយៗ​ជា​សិស្សានុសិស្ស ដែល​កំពុង​សិក្សា​ជួប​ការខ្វះខាត​នូវ​សម្ភារៈ​សិក្សា​ផ្សេងៗ ធ្វើយ៉ាងណា​ឱ្យ​ប្អូនៗ​ដែល​ជួប​ការលំបាក​នោះ មាន​ឱកាស​បាន​បន្ត​ការសិក្សា យ៉ាងហោច​ណាស់​ឱ្យ​ចប់​ថ្នាក់​ទី​១២​ដែរ​។ ជំនាញ​អ្វី​ក៍​ដោយ​សុទ្ឋតែ​សំខាន់ និង​មាន​ប្រយោជន៍ ពិសេស​បំផុត​គឺ​ការខិតខំ​រៀនសូត្រ​របស់​ក្មួយៗ​ខ្លួនឯង​។​

​ចូលរួម​ក្នុង​ឱកាស​នេះដែរ លោក សៀន សុ​វណ្ណា សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​សៅ​ស៏អ៊ី​ស្ត អេយ​សៀ បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង​សប្បុរសជន នៃ​កម្មវិធី​ដំណើរ​ស​ប្បុរស​រួម​មិត្ត​លើក​ទី​៥ បាន​អញ្ជើញ​មក​កាន់​ខេត្ត​សៀមរាប​នាពេលនេះ ដែល​ឆ្លើយតប​តាម​សំណូមពរ​របស់​លោក ដើម្បី​បង្វែរ​មូលនិធិ​នេះ មក​ជួយ​ដល់​កុមារ​នៅ​ស្រុក​ប្រាសាទបាគង​នាពេលនេះ​។​

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ​កម្មវិធី​កម្រិត​ពិភពលោក​នៅ​ប្រទេស​ចិន​ព័ត៌មានខេត្តសៀមរាបអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្ស​ជិត​១៥០០​នាក់ជួបប្រទះ​ភាពខ្វះខាតក្នុង​ខេត្ត​សៀមរាបទទួលបាន​ជំនួយ​សប្បុរស​គាំទ្រ​ដល់​ការសិក្សា​

សិស្ស​ជិត​១៥០០​នាក់ជួបប្រទះ​ភាពខ្វះខាតក្នុង​ខេត្ត​សៀមរាបទទួលបាន​ជំនួយ​សប្បុរស​គាំទ្រ​ដល់​ការសិក្សា​

អ្នកលក់​ក្រឡានយល់ព្រម​ឈប់​ដាក់​លក់​ក្រឡាន​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ តាម​ការស្នើ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​

អ្នកលក់​ក្រឡានយល់ព្រម​ឈប់​ដាក់​លក់​ក្រឡាន​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ តាម​ការស្នើ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​

ប្រាសាទមេបុណ្យខាងលិចត្រូវបាន​ចាប់ផ្តើម​បន្ត​ជួសជុល​ឡើង​វិញ​កាលពីដើម​ខែ​មករា បន្ទាប់ពី​មាន​បញ្ហា​កង្វះ​ថវិកា​

ប្រាសាទមេបុណ្យខាងលិចត្រូវបាន​ចាប់ផ្តើម​បន្ត​ជួសជុល​ឡើង​វិញ​កាលពីដើម​ខែ​មករា បន្ទាប់ពី​មាន​បញ្ហា​កង្វះ​ថវិកា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.