ការព្រួយបារម្ភវាជាហេតុផល នៃការប្រឹងប្រែងទប់ស្កាត់កូវីដ-១៩ ក្នុងសហគមន៍សម្រាប់ខេត្តសៀមរាប !
នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជម្ងឺកូវីដ-១៩ខេត្តសៀមរាប បានដាក់ចេញនូវផែនការពង្រឹងបន្ថែម លើការងារគ្រប់គ្រងទិន្នន័យ ចុះឈ្មោះអ្នកដំណើរនៅច្រកចេញចូលខេត្ត និងការតាមដាន-ស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាព រួមនឹងយន្តការកាត់ផ្កាច់ខ្សែចម្លងចូលសហគមន៍ ! បើទោះជារដ្ឋបាលខេត្តសៀមរាប បានដាក់ឲ្យមានការប្រើប្រាស់កម្មវិធី Wab App ដើម្បីជំនួយបន្ថែមលើប្រសិទ្ធភាព នៃការគ្រប់គ្រងទន្នន័យអ្នកធ្វើដំណើរចេញចូល ឬឆ្លងកាត់ខេត្តសៀមរាប នៅតាមបណ្តាច្រកទាំង២ ( ...