Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការព្រួយបារម្ភវាជាហេតុផល នៃការប្រឹងប្រែងទប់ស្កាត់កូវីដ-១៩ ក្នុងសហគមន៍សម្រាប់ខេត្តសៀមរាប !

ដោយ Pothe Thun
29/04/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
42
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជម្ងឺកូវីដ-១៩ខេត្តសៀមរាប បានដាក់ចេញនូវផែនការពង្រឹងបន្ថែម លើការងារគ្រប់គ្រងទិន្នន័យ ចុះឈ្មោះអ្នកដំណើរនៅច្រកចេញចូលខេត្ត និងការតាមដាន-ស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាព រួមនឹងយន្តការកាត់ផ្កាច់ខ្សែចម្លងចូលសហគមន៍ !

បើទោះជារដ្ឋបាលខេត្តសៀមរាប បានដាក់ឲ្យមានការប្រើប្រាស់កម្មវិធី Wab App ដើម្បីជំនួយបន្ថែមលើប្រសិទ្ធភាព នៃការគ្រប់គ្រងទន្នន័យអ្នកធ្វើដំណើរចេញចូល ឬឆ្លងកាត់ខេត្តសៀមរាប នៅតាមបណ្តាច្រកទាំង២ ( ខាងកើតនៅស្រុកជីក្រែង និងខាងលិចនៅស្រុកក្រឡាញ់) ដោយការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការនាំចូលចម្លងជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ នៅតែជាក្តីព្រួយបារម្ភ បើសិនជាពុំមានការចូលរួមពីសំណាក់ អ្នកធ្វើដំណើរទេនោះ។ ការបង្ហាញភាពស្មោះត្រង់ នៃអ្នកដំណើរ ដើម្បីចុះឈ្មោះក្នុងបញ្ជីគ្រប់គ្រងទិន្នន័យ វាពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ព្រោះថាកម្មវិធី Wab App វាមានលក្ខណៈពិសេសសម្រាប់ការស្រាវជ្រាវនិងស្វែងរកអ្នកពាក់ព័ន្ធ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជម្ងឺកូវីដ-១៩ខេត្ត បានលើកបង្ហាញយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិសេសមួយ ជាមួយសមាជិក នៃក្រុមការងាររបស់ខ្លួន នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដែលរបៀបវារៈនៃកិច្ចប្រជុំនោះ គឺសំដៅទៅលើការបង្កើនប្រសិទ្ធភាពតាមដាន ស្រាវជ្រា រកអ្នកពាក់ព័ន្ធ ក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩ លើកអ្នកដំណើរណាម្នាក់នោះ ឲ្យបានទាន់ពេលវេលា ធានាដល់ការទប់ស្កាត់ឲ្យបានការសាយភាយជម្ងឺកូវីដ-១៩ក្នុងសហគីមន៍។ កិច្ចប្រជុំនេះ បានរកឃើញការឯកភាពគ្នា លើការរៀបចំឲ្យមានក្រុមការងារស្រាវជ្រាវឆ្លើយតបបន្ទាន់ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ ដោយការបែងចែកកំណត់គោលដៅទទួលខុសត្រូវ ដែលជាសំខាន់ចំពោះមុខ គឺក្នុងភូមិសាស្រ្តនៃក្រុងសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

នៅក្នុងកិច្ចប្រជុំនេះ ក៏បានពិចារណាផងដែរទៅលើការអនុវត្តវិធានច្បាប់ ចំពោះជនណាដែលបង្ករឲ្យមានហានីភ័យ និងការចម្លងជម្ងឺកូវីដ-១៩ ក្នុងកាលៈទេសៈដែលវិធានការអប់រំ ពុំមានប្រសិទ្ធភាព ហើយការគំរាមកំហែង ត្រូវបានស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរនោះ។ កិច្ចប្រជុំក៏បានទទួលស្គាល់ដែរថា វាជាបញ្ហាដ៏ស្មុគស្មាញ និងមិនទាន់រកចំណុចកណ្តាលណាមួយ ដើម្បីអនុវត្តលើការកំណត់មុខសញ្ញាអ្នកដំណើរដែលត្រូវទទួលកាតព្វកិច្ចចត្តាឡីស័ក១៤ថ្ងៃ និងបានពិចារណាដែរថា តើបណ្ណសម្គាល់ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នឹងត្រូវបានប្រើប្រាស់នៅពេលណា និងមានប្រសិទ្ធភាពសម្រាប់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពនោះ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំបានវាយតម្លៃថា ការងារទាំងអស់នេះ វាមិនស្មុគស្មាញនោះទេ បើសិនជាមានកិច្ចសហការពីសំណាក់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក្នុងពេលដែលបានចុះឈ្មោះនៅប៉ុស្ថិត្រួតពិនិត្យសុខភាពបឋម នាច្រកព្រំប្រទល់ខេត្តនោះ៕

អត្ថបទ និងរូបភាព៖ ងិន គឹមឡេង ,យូ វង្ស
កែសម្រួល៖ លីវ សុខុន

Tags: ទប់ស្កាត់កូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាបន្ដកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ដែលដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនៃរមណីដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបន្ដកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ដែលដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនៃរមណីដ្ឋានអង្គរ

សហរដ្ឋអាមេរិកបញ្ជូនជំនួយគិតជាទឹកប្រាក់ ជាង១០០លានដុល្លារទៅឥណ្ឌា ដើម្បីជួយទប់ទល់ កូវីដ-១៩

សហរដ្ឋអាមេរិកបញ្ជូនជំនួយគិតជាទឹកប្រាក់ ជាង១០០លានដុល្លារទៅឥណ្ឌា ដើម្បីជួយទប់ទល់ កូវីដ-១៩

យោធាមីយ៉ាន់ម៉ា បើកការវាយប្រហារតាមផ្លូវអាកាសជាថ្មី ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម

យោធាមីយ៉ាន់ម៉ា បើកការវាយប្រហារតាមផ្លូវអាកាសជាថ្មី ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.