Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាបន្ដកាត់ដកហូតដើមឈើមានហានិភ័យខ្ពស់ដែលដុះជាប់នឹងខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនៃរមណីដ្ឋានអង្គរ

ដោយ Pothe Thun
29/04/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើមឈើដែលមានហានីភ័យខ្លាំងដល់ប្រាង្គប្រាសាទបុរាណ ដែលដុះជាប់នឹងរចនាសម្ព័ន្ធប្រាសាទបន្ទាយក្ដី ស្ថិតក្នុងរមណីយដ្ឋានអង្គរ ត្រូវបានក្រុមអ្នកជំនាញព្រៃឈើ នៃអាជ្ញាធរជាតិអប្សរាធ្វើការកាត់ដកហូតចេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់ប្រាសាទបុរាណ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន មានប្រសាសន៍នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះថា ក្រុមអ្នកជំនាញចម្រុះ នៃអាជ្ញាធរជាតិអប្សរា បានរួមគ្នាចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៤ដើម ដែលកំពុងមានហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី។ សកម្មភាពការងារនេះធ្វើឡើងក្នុងបំណង ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សផង និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធខ្លោងទ្វារប្រាសាទនេះកាន់តែធ្ងន់ធ្ងរផង ព្រមទាំងជួយសម្រួលដល់ការងារជួសជុលខ្លោងទ្វារនេះឡើងវិញក្នុងពេលឆាប់ៗនេះផង។ លោកបាបន្ដថា ដើមឈើដែលនឹងត្រូវកាត់ដកហូតចេញរួមមាន ដើមពង្រ៣ដើម និងដើមចាន់១ដើម ដែលស្ថានភាពដើមឈើទាំងនេះ ដុះទ្រេតជាប់ខឿនខ្លោងទ្វារ មានជំងឺពុកគល់ និងតួដើម ប្រព័ន្ធឬសខ្សោយដុះគ្របលើថ្ម និងចាក់ចូលក្នុងរចនាសម្ព័ន្ធគ្រឹះរបស់ខ្លោងទ្វារ បណ្តាលឲ្យថ្មរបើកឡើង និងរំកិលចេញពីទីតាំងដើម។ លោកថា មុននឹងកាត់ដកហូតដើមឈើដែលមានហានីភ័យនេះ គឺធ្វើឡើងដោយមានក្រុមអ្នកជំនាញពិនិត្យត្រឹមត្រូវ។ ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារនេះចាប់ពីសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១ រហូតដល់បញ្ចប់ការងារ។

លោក ជូ រ៉ាឌីណា បានមានប្រសាសន៍បន្ដទៀតថា ក្នុងរយ:ពេល៤ខែដើមឆ្នាំ២០២១នេះ ក្រុមអ្នកជំនាញទេសភាពព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានការកាត់ក្រី និងកាត់ដកហូតដើមឈើដែលមានហានីភ័យដល់ប្រាសាទបុរាណ និងភ្ញៀវទេសចរណ៍បានជាង ១០ទីតាំងហើយ។ ទីតាំងដែលបានអនុវត្ដនោះស្ថិតនៅក្នុងតំបន់ប្រាសាទ ដូចជានៅលើភ្នំគូលេន ក្រុងអង្គរធំ និងនៅក្រោយតំបន់អង្គរតូច ព្រមទាំងទីតាំងជាច្រើនទៀតស្ថិតក្នុងរមណីយដ្ឋានអង្គរ។ លោកក៏បានជម្រាបជូនដល់សាធារណជនផងដែរ ចំពោះការកាត់ដកហូត និងកាត់ក្រីដើមឈើនេះ មិនមានន័យថា កាត់ដើមឈើបំផ្លាញចោលនោះទេ គឺធ្វើឡើងចំពោះដើមឈើដែលប្រឈមនឹងហានីភ័យដល់ប្រាសាទបុរាណ និងភ្ញៀវទេសចរ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

អត្ថបទ និងរូបភាព៖ បូ សាវី
កែសម្រួល៖ លីវ សុខុន

Tags: ​ប្រាសាទបន្ទាយក្តីអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហរដ្ឋអាមេរិកបញ្ជូនជំនួយគិតជាទឹកប្រាក់ ជាង១០០លានដុល្លារទៅឥណ្ឌា ដើម្បីជួយទប់ទល់ កូវីដ-១៩

សហរដ្ឋអាមេរិកបញ្ជូនជំនួយគិតជាទឹកប្រាក់ ជាង១០០លានដុល្លារទៅឥណ្ឌា ដើម្បីជួយទប់ទល់ កូវីដ-១៩

យោធាមីយ៉ាន់ម៉ា បើកការវាយប្រហារតាមផ្លូវអាកាសជាថ្មី ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម

យោធាមីយ៉ាន់ម៉ា បើកការវាយប្រហារតាមផ្លូវអាកាសជាថ្មី ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ម្នាក់ទៀតកាលពីម្សិលមិញ ជាអ្នកជំងឺខូចតម្រងនោមមកពីខេត្តកំពង់ធំ

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ម្នាក់ទៀតកាលពីម្សិលមិញ ជាអ្នកជំងឺខូចតម្រងនោមមកពីខេត្តកំពង់ធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.