ប្រជាកសិករក្នុងខេត្តសៀមរាប បង្ហាញ់ថាស្រូវវស្សានៅឆ្នាំនេះកើនទិន្នផលច្រើនជាងឆ្នាំមុន បើទោះជួបគ្រោះរាំងស្ងួត និងទឹកជំនន់ក៏ដោយ
បើតាមតំណាងប្រជាកសិកររស់នៅក្នុងភូមិព្រលាន ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ បានអោយដឹងកាលពីថ្ងៃទី០៣ ខែវិច្ឆិកានេះថា ស្រូវប្រជាកសិករជាច្រើនពាន់ហិកតាបាននឹងកំពុងទទួលផលជាបណ្ដើរៗហើយ ដែលក្នុងមួយហិកតា អាចទទួលបានផលពី៣តោនទៅ៣តោនកន្លះ មានការកើនឡើងជាងឆ្នំាមុន ព្រោះតាមការសង្កេតឃើញជាក់ស្ដែង ស្រូវមានការលូតលាស់ល្អនិងចេញផ្លែផ្កាល្អ មានភាពល្អប្រសើរ។ ពួកគាត់បានបន្ដថា កាលពីឆ្នាំមុនៗស្រូវស្រែរបស់ពួកគាត់ មានការិចរិលដើមស្រូវដោយទទួលទិន្នផលប្រហែល២តោនទៅ២តោនកន្លះប៉ុណ្ណោះ។ជាក់ស្ដែងស្រូវនៅតំបន់ឃុំជន្លាស់ដៃ និងឃុំតាអាន ស្រុកក្រឡាញ់ បាននឹងកំពុងតែផ្ដល់ទិន្នផលល្អគួរអោយកត់សំគាល់ បើទោះបីស្រូវទាំងនោះ ធ្លាប់បានរងគ្រោះដោយគ្រោះរាំងស្ងួត ...