អាជ្ញាធរខេត្តសៀមរាប ចាត់ទុកព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិ ថាជាចលករជំរុញដ៏សំខាន់ដល់វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ច
ថ្លែងក្នុងព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិ លើកទី១១ លើកទឹកដីនៃខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ព្រឹត្តិការណ៍នេះ ជាចលករមួយដ៏សំខាន់ ក្នុងជួយជំរុញដល់វិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសខេត្តសៀមរាបផ្ទាល់ តាមរយៈការចូលរួមផ្សព្វផ្សាយពីតំបន់អង្គរ ទៅកាន់ពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប ឱ្យកាន់តែច្រើនឡើង។ ...


