Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិធីបង្ហោះខ្លែង ទាក់ទាញភ្ញៀវទេសចរនិងចង់បង្ហាញពីតំបន់សក្តានុពលទេសចរណ៍ ក្រៅពីប្រាសាទនៅស្រុកនេះ

ដោយ Pothe Thun
20/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីបង្ហោះខ្លែង នៅស្រុកបន្ទាយស្រី គឺជាព្រឹត្តិការណ៍ដំបូង និងជាបុណ្យមួយក្នុងចំណោមបុណ្យ និងកម្មវិធីកំសាន្តនានា ដែលរដ្ឋបាលស្រុកបន្ទាយស្រី បានបង្កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសពេញលេញ និងចាប់ផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីស្ថានភាពរងគ្រោះលើវិស័យនេះ ត្រូវបានអាកខានអស់រយ:ពេលជិតពីរឆ្នាំដោយវិបត្តិកូវីដ-១៩។

ការរៀបចំឱ្យមាននូវបុណ្យខ្លែងនេះឡើង គឺចង់បង្ហាញឲ្យឃើញថា អាជ្ញាធរស្រុកកំពុងខិតខំជម្រុញឲ្យមានបន្ថែមទៀតនូវសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។ តាមរយៈបុណ្យខ្លែងនេះដែរ ពិតជាបានពញ្ញាក់អារម្មណ៍ ពីសំណាក់ភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេសមួយចំនួនឱ្យមកចាប់អារម្មណ៍ និងរីករាយជាមួយកម្មវិធីដែលធ្លាប់តែធ្វើនៅតាមសហគមន៍ ភូមិ ស្រុកក្នុងរដូវរំហើយ ឱ្យក្លាយជាព្រឹត្តិការណ៍ត្រដុំត្រសង អ៊ូអរ និងខ្ញៀវខ្ញារ ដូចអ្វីដែលរដ្ឋបាលស្រុកបានគ្រោងទុក។

នេះបើតាមប្រសាសន៍ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពេលបើកដំណើរការព្រឹត្តិការណ៍ បុណ្យខ្លែងបន្ទាយស្រី នៅភូមិសសី ដែលជាភូមិបូរាណដែលមិនសូវបានគេស្គាល់។ តាមពិតភូមិនេះកាលពីដើមឡើយ ល្បីខាងផលិតកុលាលភាជន៍នាសម័យអង្គរ បានបន្សល់ស្លាកស្នាមនៅឡើយ ស្ថិតនៅតំបន់ជើងភ្នំ នៃឃុំត្បែង និងកៀកជិតទៅនឹងជួរភ្នំគូលែន ដែលថ្ងៃពេញបូរមី នៃខែខ្លះគេអាចគយគន់ព្រះច័ន្ទរះត្រដែត ពីខាងក្រោយភ្នំយ៉ាងច្បាស់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖ ការជ្រើសរើសយកភូមិសសី នៃឃុំត្បែង រៀបចំបង្កើតព្រឹត្តិការណ៍នេះ គឺដោយសារតែជាភូមិបូរាណនេះ មានភាពអំណោយផលទាំងពេលវេលា អំណោយផលទាំងទីតាំង និងនៅជាប់ជាមួយសម្រស់ធម្មជាតិ នៃជើងភ្នំគូលែនផងដែរ ដែលទាំងនេះ វាមិនទាមទារឲ្យមានភាពស្មុគស្មាញក្នុងការរៀបចំ និងមិនមានហានិភ័យខ្ពស់ទៅដល់ការព្រួយបារម្ភអំពីកូវីដ-១៩។ ជាពិសេសបងប្អូនអ្នកទេសចរអាចបោះតង់ និងស្នាក់អាស្រ័យពេលយប់ដោយក្តីសោមនស្សរីករាយផងដែរ។ ការបង្ហោះខ្លែងគឺជាល្បែងកំសាន្តរបស់ដូនតាខ្មែរតាំងពីបូរាណកាលមក និងបានដក់ជាប់ព្រមទាំងរក្សាទុកនៅក្នុងសង្គមខ្មែរជាប្រពៃណីប្រចាំរដូវកាល រហូតដល់បច្ចុប្បន្ន ។ បងប្អូននៅតាមសហគមន៍ជនបទ ចាត់ទុកការបង្ហោះខែ្លងបង្ហាញថា ជារដូវអស់ទឹកភ្លៀង និងសុំកុំឲ្យមេឃបញ្ជូនទឹកភ្លៀង ព្រោះអ្នកស្រុកត្រូវការពេលវេលាប្រមូលភោគផលកសិកម្ម ដែលជាប្រពៃណី និងជាជំនឿ យ៉ាងដូច្នេះហើយ ដែលរដ្ឋបាលស្រុកគិតថា បុណ្យខ្លែង គឺជាព្រឹត្តិការណ៍ដែលភ្ញៀវទសចរ មានការចាប់អារម្មណ៍។

សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីឆ្នាំដំបូងនេះ មានការបង្ហោះខ្លែងឯកចំនួនជាង២០ខ្លែង ក្រោមការចូលរួមដោយសមាគមអភិវឌ្ឍ និងអភិរក្សខ្លែងខ្មែរ។ ក្រៅពីការបង្ហោះខ្លែងឯក ក៏ត្រូវបានបង្ករឱកាសជូនបងប្អូនប្រជាពលរដ្ឋ ដែលចេះធ្វើខ្លែងខ្លួនឯង អាចចូលរួមបង្ហោះកំសាន្តបាន ហើយកម្មវិធីនេះ ក៏មានស្តង់ដាក់លក់ខ្លែងតូចៗ សម្រាប់កុមារ និងយុវវ័យ ជាវយកទៅបង្ហោះលេងជាលក្ខណ:គ្រួសារផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លីវ សុខុន

Tags: ខ្លែងស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី ធ្វើជាកម្មសិទ្ធិ

ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី ធ្វើជាកម្មសិទ្ធិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា

ក្រុមរួមគ្នាដើម្បីការងារសង្គមនាំយកអាវរងារ និងស្បៀងអាហារជូនគ្រួសារខ្វះខាត និងប្រជាការពារ ៧០គ្រួសារ នៅភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី

ក្រុមរួមគ្នាដើម្បីការងារសង្គមនាំយកអាវរងារ និងស្បៀងអាហារជូនគ្រួសារខ្វះខាត និងប្រជាការពារ ៧០គ្រួសារ នៅភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.