Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី ធ្វើជាកម្មសិទ្ធិ

ដោយ Pothe Thun
20/12/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ត្រពាំងបុរាណមួយកន្លែងក្រុងសៀមរាប ត្រូវជនខិលខូច លួចបោះបង្គោលរំលោភយកដី ធ្វើជាកម្មសិទ្ធិ
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរសង្កាត់ជ្រាវ និងអាជ្ញាធរក្រុងសៀមរាប បានសហការជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការដកបង្គោលរបងថ្មចំនួន ១៦០ដើម ខណៈជនខិលខូចលួចបោះបង្គោលរំលោភយកដីត្រពាំងបុរាណមួយកន្លែងស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ការដកបង្គោលចេញវិញនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពេលជនមិនស្គាល់មុខ បានលួចធ្វើសកម្មភាពហ៊ំព័ទ្ធរបងយកដីក្នុងត្រពាំងបុរាណនោះ រយៈពេល ៣ថ្ងៃមកហើយ។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា បង្គោលរបងថ្មដែលលួចបោះរំលោភដីកណ្ដាលក្នុងត្រពាំងបុរាណនោះ មានទំហំជាង២០០ម៉ែត្រការ៉េ ដែលស្មើនឹងប្រមាណបណ្ដោយជាង៤០ម៉ែត្រ គុណនឹងទទឹង៥០ម៉ែត្រ។ ត្រពាំងបុរាណនេះមានឈ្មោះថា ត្រពាំងហែរផ្កា ដែលអាជ្ញាធរសង្កាត់ និងក្រុងសៀមរាប បានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ឱ្យស្ដារត្រពាំងនោះឡើងវិញ ដើម្បីរក្សាទឹកទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងធ្វើជាតំបន់ទេសចរនាពេលអនាគត ប៉ុន្ដែរយ:ពេល៣ថ្ងៃកន្លងមកនេះ ដីក្នុងត្រពាំងហែរផ្កានោះ ត្រូវបានជនខិលខូចលួចបោះបង្គោលថ្ម ប៉ុនប៉ងរំលោយកដីយកទៅធ្វើកម្មសិទ្ធិឯកជន។ លោកបន្ដថា បង្គោលថ្ម ដែលលួចបោះក្នុងដីត្រពាំងបុរាណនោះមានចំនួន ១៦០បង្គោល។លោកថា លោកបានឱ្យកងកម្លំាងប៉ូលិសប៉ុស្ដិ៍ទៅកធ្វើការហាមឃាត់ដែរ ប៉ុន្ដែជនខិលខូចនៅតែលួចធ្វើបន្ដ ជាពិសេសលួចធ្វើពេលយប់ ហើយការលួចធ្វើនេះមានរយ:ពេល៣ថ្ងៃមកហើយ។ លោកបានទៀតបន្ដថា ជនខិលខូចនេះ អាជ្ញាធរកំពុងស្រាវជ្រាវរកមុខសញ្ញា ដើម្បីឱ្យចូលខ្លួនមកធ្វើកិច្ចសន្យាបញ្ឈប់បោះបង្គោលរំលោកយកដីត្រពាំងបុរាណនោះបន្ដទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោកចៅសង្កាត់ជ្រាវ ក្អោប រ៉ន លោកបានឱ្យដឹងថា ត្រពាំងបុរាណឈ្មោះ ត្រពាំងហែផ្កានេះ មានបណ្ដោយ៣០០ម៉ែត្រ និងទទឹង២០០ម៉ែត្រ បច្ចុប្បន្នអាជ្ញាធរសង្កាត់ សហការជាមួយអាជ្ញាធរក្រុង និងអាជ្ញាធរជាតិអប្សរា ធ្វើការអភិវឌ្ឍ និងអភិរក្ស ដោយស្ដារយកអាចម៍ដី ដើម្បីរក្សាទឹកទុកឱ្យសហគមន៍ប្រើប្រាស់។ ជាមួយគ្នានោះ ត្រពាំងបុរាណនេះ ក្រៅពីជនខិលខូចដែលមិនស្គាល់ឈ្មោះ លួចបោះបង្គោលថ្មប៉ងយកដីក្នុងត្រពាំងបុរាណនោះ ក៏នៅមានប្រជាពលរដ្ឋ ៨គ្រួសារ ធ្វើផ្ទះនៅក្នុងត្រពាំងបុរាណនោះផងដែរ ប៉ុន្ដែអាជ្ញាធរបានចាត់វិធានការ និងឱ្យយរុះរើនៅពេលក្រោយ។

បើតាមលោក ក្អោប រ៉ន ត្រពាំងបុរាណនេះនឹងត្រូវជីកស្តារជម្រៅបីម៉ែត្រ និងចាក់បំពេញមាត់ត្រពាំង ដើម្បីរៀបចំជារមណីដ្ឋានទេសចរណ៍ ដែលកិច្ចការនេះអាជ្ញាធរគ្រោងនឹងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទ និងរូបភាព៖ លោកជា ស្រស់ ,លោក បូ សាវី
កែសម្រួល៖ លីវ សុខុន

Tags: ត្រពាំងបុរាណរំលោភយកដី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា

ក្រុមរួមគ្នាដើម្បីការងារសង្គមនាំយកអាវរងារ និងស្បៀងអាហារជូនគ្រួសារខ្វះខាត និងប្រជាការពារ ៧០គ្រួសារ នៅភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី

ក្រុមរួមគ្នាដើម្បីការងារសង្គមនាំយកអាវរងារ និងស្បៀងអាហារជូនគ្រួសារខ្វះខាត និងប្រជាការពារ ៧០គ្រួសារ នៅភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនូនបីដែលស្នើឡើងដោយ រាជរដ្ឋាភិបាល មកពិនិត្យសិក្សា

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនូនបីដែលស្នើឡើងដោយ រាជរដ្ឋាភិបាល មកពិនិត្យសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.