Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា

ដោយ Pothe Thun
20/12/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៩ នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងសុន្ទរកថាបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសឆ្នាំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ មេត្តារួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូឱ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា ឱ្យបានរីកចម្រើន ព្រោះថា ព្រះពុទ្ធសាសនារីកចម្រើន ឬចុះអន់ថយ គឺអាស្រ័យលើពុទ្ធបរិស័ទទាំងអស់គ្នា។

សម្តេចសំណូមពរបន្តថា ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាទាំងអស់ មេត្តាបន្តការប្រកាន់ខ្ជាប់នូវការយោគយល់គ្នា គោរពគ្នាតាមឋានានុក្រម សំដៅធ្វើឱ្យមានការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា និងសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បន្តយកចិត្តទុកដាក់ស្វាធ្យាយរៀនសូត្រព្រះធម៌វិន័យ និងប្រតិបត្តិឱ្យសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈរបស់ពុទ្ធបរិស័ទ។ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ជាវេទិកាជួបជុំដ៏សំខាន់មួយ ដើម្បីផ្តល់នូវកាលានុវត្តភាពក្នុងការពិគ្រោះ ពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាបច្ចុប្បន្នភាព ដែលជាកត្តាចាំបាច់សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់។ ដោយសារការរាតត្បាតជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស ពុំបានរៀបចំកម្មវិធីសន្និបាតនោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរចំពោះក្រសួងធម្មការនិងសាសនា និងគណៈសង្ឃទាំងពីរគណៈព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ស្របទៅនឹងការវិវឌ្ឍរបស់សង្គមជាតិ នៅគ្រប់កាលៈទេសៈ។ សម្តេចបានគូសបញ្ជាក់ថា ស្របទៅនឹងការរីកចម្រើន ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលប៉ះពាល់ដោយបច្ចេកវិទ្យាទំនើប បណ្តាញសង្គម ដែលចាំបាច់ អ្នកពាក់ព័ន្ធទំាងអស់ត្រូវយល់ឱ្យច្បាស់ ហើយចេះប្រើប្រាស់ឱ្យស្របតាមបរិការណ៍ នៃការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាមួយនេះ។

សម្តេចបានសង្កត់ធ្ងន់ថា “បើយើងចេះទាញប្រយោជន៍ពីបច្ចេកវិទ្យា នោះនឹងនាំប្រយោជន៍ដល់វិស័យសាសនា និងសង្គមជាតិ”។ សម្តេចមានក្តីសង្ឃឹមថា សម្ដេច សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសមាជិកានៃអង្គមហាសន្និបាតទាំងអស់ នឹងចូលរួមពិភាក្សា ចែករំលែក ផ្លាស់ប្តូរយោបល់ ផ្តល់ចំណេះដឹង បទពិសោធន៍ រកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីសម្រេចបាននូវផែនការ និងគោលការណ៍រួម សមតាមគោលបំណង និងសំណូមពរ ដែលមហាសន្និបាតចង់បាន៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមរួមគ្នាដើម្បីការងារសង្គមនាំយកអាវរងារ និងស្បៀងអាហារជូនគ្រួសារខ្វះខាត និងប្រជាការពារ ៧០គ្រួសារ នៅភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី

ក្រុមរួមគ្នាដើម្បីការងារសង្គមនាំយកអាវរងារ និងស្បៀងអាហារជូនគ្រួសារខ្វះខាត និងប្រជាការពារ ៧០គ្រួសារ នៅភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនូនបីដែលស្នើឡើងដោយ រាជរដ្ឋាភិបាល មកពិនិត្យសិក្សា

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនូនបីដែលស្នើឡើងដោយ រាជរដ្ឋាភិបាល មកពិនិត្យសិក្សា

អាជ្ញាធរខេត្ដសៀមរាបរៀបចំពិធីបួងសួងសុំឱ្យបារមីវត្ថុសក្ដិសិទ្ធិនៅប្រាសាទអង្គរវត្ដ និងទីតាំងសក្ការៈនានា ជួយផ្ដល់សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា

អាជ្ញាធរខេត្ដសៀមរាបរៀបចំពិធីបួងសួងសុំឱ្យបារមីវត្ថុសក្ដិសិទ្ធិនៅប្រាសាទអង្គរវត្ដ និងទីតាំងសក្ការៈនានា ជួយផ្ដល់សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.