Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមរួមគ្នាដើម្បីការងារសង្គមនាំយកអាវរងារ និងស្បៀងអាហារជូនគ្រួសារខ្វះខាត និងប្រជាការពារ ៧០គ្រួសារ នៅភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី

ដោយ Pothe Thun
20/12/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមរួមគ្នាដើម្បីការងារសង្គមនាំយកអាវរងារ និងស្បៀងអាហារជូនគ្រួសារខ្វះខាត និងប្រជាការពារ ៧០គ្រួសារ នៅភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមរួមគ្នាដើម្បីការងារសង្គម បាននាំគ្នានាំយកនូវ អាវរងារ អង្ករ ភេសជ្ជៈមួយចំនួន ចែកជូនដល់គ្រួសារប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាពប្រចាំថ្ងៃចំនួន ៥៥គ្រួសារ និងប្រជាការពារភូមិចំនួន ១៥នាក់ ក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរបស់ពួកគាត់បានមួយកម្រិត ដោយអំណោយក្នុង ១គ្រួសារទទួលបាន៖ អាវបាត់រងា១ ,អង្ករ ១0គីឡូក្រាម ,ទឹកសុទ្ធវីត្រា ១យួរ ,ភេសជ្ជៈថេនសៃយូឈិ ៤ដប និងគ្រឿងឧបភោគបរិភោគមួយចំនួន ចំនែកប្រជាការពារចំនួន ១៥នាក់ ក្នុងម្នាក់ទទួលបាន អាវបាត់រងា១, អង្ករ ១០គីឡូ ,ទឹកសុទ្ធវីត្រា ១យួរ។

លោក កាយ កុច មេឃុំឃុនរាម ស្រុកបន្ទាយស្រី បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការយកចិត្តទុកដាក់របស់យុវជននៃក្រុមរួមគ្នាដើម្បីការងារសង្គម ដែលជារឿយៗតែងតែឃើញពួកគាត់ចុះជួយនៅក្នុងឃុំឃុនរាមនេះ លើការងារសង្គម ការងារចុះជួយអប់រំប្រជាពលរដ្ឋអំពីការចាក់វ៉ាក់សាំង និងការងារមនុស្សធម៌មួយចំនួនទៀត ដែរនេះជាគំរូដ៍ប្រពៃសម្រាប់យុវជនផ្សេងៗគប្បីយកគំរូតាម។ លោកបន្តថា ក្នុងមូលដ្ឋានភូមិត្រពាំងថ្ម កន្លងមកក៍ធ្លាប់បានទទួលការឧបត្ថម្ភពីក្រុមការងារគាំទ្រសាលាជនបទ ជាសម្ភារគ្រឿងឧបភោគបរិភោគចំនួន ២លើកហើយ ដែលនេះជាសកម្មភាពដ៍ប្រពៃសម្រាប់ជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារ ក៍ដូចជាអាជ្ញាធរមូលដ្ឋាន ជួយដល់ពួកគាត់រួចពីភាពខ្វះខាតបានមួយគ្រាៗដែរ។

ក្នុងឱកាសនោះលោក កាន់ ប្រសិទ្ឋិ ប្រធានក្រុមការងារយុវជនស្រុកចុះមូលដ្ឋានឃុំឃុនរាម បានសម្តែងការគាំទ្រចំពោះសកម្មភាពនៃក្រុមរួមគ្នាដើម្បីការងារសង្គម ដែលបានរួមគ្នាកៀងគរបានជាថវិកា ទិញសម្ភារគ្រឿងឧបភោគបរិភោគយកមកជូនបងប្អូនកំពុងជួបការលំបាកក្នុងជីវភាពនៃភូមិត្រពាំងថ្ម និងសូមឱ្យក្រុមការងារ បន្តការងារសប្បុរសធម៌ជួយទៅដល់ភូមិគោលដៅផ្សេងទៀតដែលជួបការខ្វះខាតតាមរយៈការចូលរួមរបស់សមាជិក សមាជិកាក្នុងក្រុម និងការអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួម។ លោកក៍បានផ្តាំផ្ញើ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល និងវិធានការ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ កុំឱ្យឆ្លងដល់គ្រួសារ និងក្នុងសហគមន៍យើង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

បើតាមលោក ញាណ តុលា តំណាងក្រុមរួមគ្នាដើម្បីការងារសង្គមលើកឡើងថា ក្រុមនេះបង្កើតឡើងនៅឆ្នាំ២០១៦ ក្រោមគោលជំហរស្ម័គ្រចិត្តរួមគ្នា សហការគាំទ្រជួយគ្នាទៅវិញទៅមក ធ្វើការងារជាក្រុម ដូចជាដាំដើមឈើ ជួយផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍អំពី អនាម័យ និងសុខភាព ចុះជួយអប់រំសិស្សតូចៗ អំពីការសំងាតអនាម័យ សុជីវធម៌ ចរិយាធម៌ សីលធម៌រស់នៅប្រចាំថ្ងៃគ្រប់សកម្មភាពការងារទាំងអស់ សុទ្ឋតែទទួលបានការឯកភាពសហការ និងចង្អុលបង្ហាញពីអាជ្ញាធរមូលដ្ឋាននិងធ្វើទៅតាមលទ្ឋភាពថវិកាដែលអាចធ្វើបាន។ ក្រុមរួមគ្នាដើម្បីការងារសង្គម កើតចេញពីការចូលរួមគ្នាដោយស្ម័គ្រចិត្តពីសំណាក់ក្រុមយុវជនគ្រប់ទិសទីដោយអ្នកខ្លះជានិស្សិត អ្នកខ្លះប្រកបកិច្ចការរកស៊ី ឆ្លៀតពេលទំនេរពីការងារ និងការសិក្សារបស់ខ្លួនបានស្ម័គ្រចិត្តមករួមចំណែកក្នុងសកម្មភាពសង្គមជាមួយគ្នា ហើយក៏បានបង្កើតចេញជារូបរាងនូវក្រុមការងារនេះឡើង ក្នុងគោលបំណងចូលរួមចំណែកជួយដល់កិច្ចការងារសង្គមលើការងារមួយចំនួនមានជាអាទិ៍ ការងារមនុស្សធម៌ ការជួយអប់រំសីលធម៌ ដល់សិស្សានុសិស្សនៅតាមសាលា និងតែងតែចូលរួមក្នុងការងារបរិស្ថានជានិច្ច៕

អត្ថបទ និង រូបភាព៖ លោគ យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក្រុម​រួមគ្នា​ដើម្បី​ការងារ​សង្គមគ្រួសារខ្វះខាតស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនូនបីដែលស្នើឡើងដោយ រាជរដ្ឋាភិបាល មកពិនិត្យសិក្សា

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនូនបីដែលស្នើឡើងដោយ រាជរដ្ឋាភិបាល មកពិនិត្យសិក្សា

អាជ្ញាធរខេត្ដសៀមរាបរៀបចំពិធីបួងសួងសុំឱ្យបារមីវត្ថុសក្ដិសិទ្ធិនៅប្រាសាទអង្គរវត្ដ និងទីតាំងសក្ការៈនានា ជួយផ្ដល់សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា

អាជ្ញាធរខេត្ដសៀមរាបរៀបចំពិធីបួងសួងសុំឱ្យបារមីវត្ថុសក្ដិសិទ្ធិនៅប្រាសាទអង្គរវត្ដ និងទីតាំងសក្ការៈនានា ជួយផ្ដល់សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា

លោក ហ្កាប្រ៊ីយែល បូរិច (Gabriel Boric) នឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីលី

លោក ហ្កាប្រ៊ីយែល បូរិច (Gabriel Boric) នឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីលី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.