Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ដ្រីអប្សរាបង្ហាញថាបច្ចុប្បន្នភ្ញៀវទេសចរមានការយល់ដឹងច្រើនពីការចូលរួមរក្សាសណ្ដាប់ធ្នាប់ និងរក្សាបរិស្ថាននៅអង្គរវត្ដ

ដោយ Pothe Thun
21/09/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ដ្រីអប្សរាបង្ហាញថាបច្ចុប្បន្នភ្ញៀវទេសចរមានការយល់ដឹងច្រើនពីការចូលរួមរក្សាសណ្ដាប់ធ្នាប់ និងរក្សាបរិស្ថាននៅអង្គរវត្ដ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ព្រឿង សុខា ជាមន្ដ្រីនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្ដិការនៃអាជ្ញាធរជាតិអប្សរា ជាអ្នកមើលការខុសត្រូវនៅប្រាសាទអង្គរវត្ដ និងភ្នំបាខែង បានដឹងនៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះថា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០នេះ ដែលជាឱកាសក្នុងពិធីភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរជាច្រើនបានដើរកំសាន្ដនៅក្នុងតំបន់អង្គរ ដូចកាលពីថ្ងៃឈប់សម្រាកចូលឆ្នាំដែរ ប៉ុន្ដែពួកគាត់បានចូលរួមជាច្រើនក្នុងការរក្សាសណ្ដាប់ធ្នាប់ដោយមធ្យោបាយធ្វើដំណើរនិយមួយៗបានចូលចតនៅក្នុងចំណតត្រឹមត្រូវ ដោយគ្រាន់តែមន្ដ្រីសណ្ដាប់ធ្នាប់ណែនំាពួកគាត់បន្ដិចបន្ទួចប៉ុណ្ណោះ ។ ជាមួយគ្នានោះ ការរក្សានូវបរិស្ថានអនាម័យក៍ភ្ញៀវទេសចររក្សាបានល្អប្រសើរដែរ ដូចជាការមិនចោលសំរាមអនាធិបតេយ្យ ការហូបអាហារ គ្រៀងស្រឹវឹងនៅតាមកសិន្ធុអង្គរនិងមិនចាក់ធុងបាស់ឮកងរំពងដែលបង្ហាញថា ភ្ញៀវទេសចរបានលើកស្ទួយវប្បធម៌របស់ខ្មែរបានល្អប្រសើរ បើធៀបនឹងឆ្នាំមុនៗ ។

លោក ព្រឿង សុខា បានឲ្យដឹងទៀតថា កាលពីមុនឆ្នាំ២០២០នេះ ភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានអង្គរពិបាកណែនាំ និងខ្វះការយល់ដឹងច្រើន ប៉ុន្ដែចាប់ពីខាងមុខប្រាសាទអង្គរវត្ដមានទីធ្លាស្អាត គ្មានអ្នកលក់ដូរអនាធិបតេយ្យ ភ្ញៀវទេសចរឃើញស្អាតក៍មិហ៊ានចោលសមំរាមនិងចតយានយន្ដរញ៉ែរញ៉ាយដែរ។លោកសម្ដែងមោទភាពនៅពេលឃើញភ្ញៀវទេសចររក្សាបាននូវសណ្ដាប់ធ្នាប់ល្អ និងបរិស្ថានអនាម័យស្អាតនៅក្នុងតំបន់អង្គរនេះ។

លោកបានបញ្ជាក់ទៀតថា ទីធ្លានៅខាងមុខអង្គរវត្ដបាននឹងកំពុងអភិវឌ្ឍន៍អោយទេសភាពពណ៌បៃតងគ្រប់រដូវកាលចាប់ពីឆ្នាំ២០២១ទៅ ខណៈដែលបច្ចុប្បន្ននេះ កំពុងអនុវត្ដជិតរួចរាល់ហើយ។ជាមួយគ្នានោះដែរ អាជ្ញាធរអប្សរា បានមមាញឹកក្នុងការ រៀបចំបរិស្ថាន និងការកែលម្អសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរឡើងក្នុងតំបន់អង្គរ។ ការថែរក្សាបេតិកភណ្ឌ និងថែរក្សាបរិស្ថាននៅតំបន់ឧទ្យានអង្គរទាំងមូលសំខាន់ណាស់ដែលអាជ្ញាធរជាតិអប្សរា ភាគីពាក់ព័ន្ធទាំងអស់បានខិតខំកន្លងមកឱ្យរីកចម្រើនគ្រប់វិស័យ ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យកើនឡើងជាលំដាប់។ ក្នុងនោះដែរការអភិវឌ្ឍនិងអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការចូលរួមពីភ្ញៀវទេសចរ អ្នកលក់ដូរ ក៍ដូចប្រជាពលរដ្ឋផងដែរ ព្រោះប្រាសាទអង្គរវត្ដជារបស់មនុស្សជាតិគ្រប់រូប ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: តំបន់​អង្គរ​បរិស្ថានអង្គរវត្ដ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្ញៀវទេសចរណ៍ជាង១៥ម៉ឺននាក់ បានមកកំសាន្តនៅខេត្ដសៀមរាបសម្រាប់រយៈពេល៤ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ

ភ្ញៀវទេសចរណ៍ជាង១៥ម៉ឺននាក់ បានមកកំសាន្តនៅខេត្ដសៀមរាបសម្រាប់រយៈពេល៤ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ

ក្រុមការងារគណ:កម្មការអន្តរក្រសួងចុះពិនិត្យស្ថានភាពផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប សម្រាប់កិច្ចប្រជុំគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

ក្រុមការងារគណ:កម្មការអន្តរក្រសួងចុះពិនិត្យស្ថានភាពផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប សម្រាប់កិច្ចប្រជុំគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថាព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថាព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.