Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថាព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ

ដោយ Pothe Thun
22/09/2020
នៅក្នុង វប្បធម៌ និង ទេសចរណ៍
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

12/01/2026

មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្ត មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែនេះជាការវិភាគយ៉ាងម៉ត់ចត់លើបញ្ហាស្ថាបត្យកម្ម និងតារាសាស្ត្ររបស់បុព្វបុរសខ្មែរ


បើតាមការអោយដឹងរបស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះលើកំពូលប្រាសាទអង្គរវត្តនេះមិនមែនជារឿងធម្មតា និង ជាការចៃដន្យនោះទេ គឺជាការគន់គូររបស់ស្ថាបត្យករ វិស្វករ និងតារាសាស្ត្រយ៉ាងល្អិតល្អន់ ហើយបង្កើតជាសំណង់មួយដ៏អច្ឆរិយ ដែលយើងស្គាល់ថាជាអង្គរវត្ត ដែលមានផ្នែកមួយដ៏សំខាន់គឺដំណើរគោចររបស់ព្រះអាទិត្យ និងព្រះចន្ទ ហើយទូទៅជារៀងរាល់ឆ្នាំតែងតែមានព្រឹត្តិការណ៍ថ្ងៃនិងយប់មានពេលស្មើគ្នា ហេតុនេះស្ថាបត្យករ វិស្វករ និងតារាសាស្ត្របុរាណខ្មែរយើងវិភាគយកពេលនេះជាពេលសេរីសួស្ដីមានមង្គល និងកសាងប្រាសាទអង្គរវត្តឲ្យចំព្រឹត្តិការណ៍នេះតែម្ដង ហើយព្រឹត្តិការណ៍នេះមានរយៈពេលខ្លីណាស់ត្រឹមតែ២ ទៅ ៥នាទីប៉ុន្នោះ ដោយសារតែផែនដីវិលជុំព្រះអាទិត្យ។
លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍ទៀតថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឆ្នាំ២០២០នេះ កើតឡើងនៅចន្លោះថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ដែលត្រូវបានគេហៅថា សមរាត្រី ហើយចំពោះព្រឹត្តិការណ៍នេះមានការចាប់អារម្មណ៍ពីបរទេសច្រើនជាងប្រជាជនកម្ពុជា ដែលយើងទើបតែដឹងឮនៅក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះដែរ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុន លោក ជួន ឈឿ បានើកឡើងថា ប្រាសាទអង្គរវត្ត ជាសំណង់មួយដ៏អច្ឆរិយនៅលើពិភពលោក ដែលជាការគន់គូររបស់ស្ថាបត្យករ វិស្វករ និងតារាសាស្ត្ររបស់ដូនតាខ្មែរយើងយ៉ាងល្អិតល្អន់ ដែលភ្ញៀវទេសចរអន្តរជាតិតែងតែចង់ដឹងនូវចំណុចពិសេសដែលពាក់ព័ន្ធទៅនឹងគន្លងព្រះអាទិត្យនិងផែនដី ហើយជារៀងរាល់ឆ្នាំតែងតែមានភ្ញៀវទេសចរជាច្រើនឈរនៅពីមុខប្រាសាទរហូតដល់មុខរានហាល ដែលព្រះអាទិត្យរះត្រង់ចំចំណុចកំពូលកណ្ដាលនៃប្រាសាទ និងមានភាពស្រស់ស្អាតអស្ចារ្យខ្លាំងណាស់ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តដ៏អច្ឆរិយនេះ តែងកើតមានឡើងចំនួនពីរដងក្នុងមួយឆ្នាំ ដោយលើកទីមួយកើតឡើងនៅអំឡុងខែមីនា និងលើកទីពីរកើតឡើងនៅអំឡុងខែកញ្ញា ៕
អត្ថបទ ៖ កញ្ញា អ៊ុយ បញ្ញារស្មី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
រូបភាព ៖ ឯកសារ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បើកវគ្គបណ្តុះបណ្តាលអនុក្រឹតស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បើកវគ្គបណ្តុះបណ្តាលអនុក្រឹតស្តីពីមុខងារ និងរចនាសម្ព័ន្ធ ក្រុង ស្រុក ខណ្ឌ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកាទទួលបានពីការជិះកង់សប្បុរសធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកាទទួលបានពីការជិះកង់សប្បុរសធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

មន្ត្រីសង្ឃជាន់ខ្ពស់ខេត្តសៀមរាប នាំកូនឈើប្រភេទដើមព្នៅ យកទៅដាំនៅមុខអង្គរវត្ត

មន្ត្រីសង្ឃជាន់ខ្ពស់ខេត្តសៀមរាប នាំកូនឈើប្រភេទដើមព្នៅ យកទៅដាំនៅមុខអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.