Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកាទទួលបានពីការជិះកង់សប្បុរសធម៌ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ដោយ Pothe Thun
22/09/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បាននាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិច ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប ដែលជាមន្ទីរពេទ្យព្យាបាល និងថែទាំសុខភាពទារក និងកុមារកម្ពុជាដោយឥតគិតថ្លៃ ខណៈមន្ទីរពេទ្យមួយ បានបង្ហាញពីការព្រួយបារម្ភក្នុងការរកមូនិធិសម្រាប់ទ្រទ្រង់ដំណើររបស់ខ្លួននៅឆ្នាំ២០២១ខាងមុខ។

ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក៏ដូចជារាជរដ្ឋាភិបាល សប្បុរសជននានា ដែលតែងតែគាំទ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងថវិកា ដល់មន្ទីរកុមារមួយនេះ ដើម្បីជួយដល់កុមារកម្ពុជា ឲ្យទទួលបានសុខភាពល្អ និងក្លាយទៅជាធនធានរបស់ប្រទេសជាតិនាពេលអនាគត់។

នៅរសៀលដដែលនោះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា ក៏បាននាំយកថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិច ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងក្រុងសៀមរាប ដើម្បីចូលរួមលើកកម្ពស់គុណភាពវិស័យសុខាភិបាលក្នុងខេត្ត ខណៈមន្ទីរពេទ្យរដ្ឋមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាល និងថែទាំសុខភាពប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសការខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នាពេលកន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ជារួម លោកជំទាវ ទាង អេង ទៀ សីហា បានបង្ហាញពីអារម្មណ៍រំភើប ដែលលោកជំទាវបានចូលរួមសកម្មភាពក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាលក្ខណៈឯកជន ពិសេសការលើកកម្ពស់សុខុមាលទារក កុមារ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ ជាក់ស្ដែង ថវិកាដែលបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនាពេលនេះ គឺទទួលបានពីការជិះកង់សប្បុរសធម៌ អំឡុងកម្មវិធីសម្រាកសៀមរាប កាលពីខែសីហាកន្លងទៅ។

លោកជំទាវ បញ្ជាក់ថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅតែបន្តខិតខំស្វែងរកថវិកា ដើម្បីចូលរួមចំណែកគាំទ្រ ដល់សកម្មភាពមនុស្សធម៌ក្នុងខេត្ត ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ហើយនេះក៏ជាសកម្មភាពគាំទ្រដល់សម្ដេច ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្ដ្រី និងកុមារផងដែរ។

គួររំលឹកថា នេះជាលើកទី២ហើយ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកថវិកា ទទួលបានពីការជិះកង់សប្បុរសធម៌ ក្នុងកម្មវិធីសម្រាកសៀមរាប ដោយលើកទី១ បានប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ចំនួន២៥,០០០ដុល្លារអាមេរិច។

 

Tags: កម្មវិធីសម្រាកសៀមរាប​មន្ទីរពេទ្យ​កុមារ​អង្គរមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសង្ឃជាន់ខ្ពស់ខេត្តសៀមរាប នាំកូនឈើប្រភេទដើមព្នៅ យកទៅដាំនៅមុខអង្គរវត្ត

មន្ត្រីសង្ឃជាន់ខ្ពស់ខេត្តសៀមរាប នាំកូនឈើប្រភេទដើមព្នៅ យកទៅដាំនៅមុខអង្គរវត្ត

អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ 

អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ 

មន្ទីរសុរិយោដីខេត្តសៀមរាបនិងរដ្ឋបាលស្រុកសូទ្រនិគម បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី ដើម្បីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងធ្វើការតវ៉ា

មន្ទីរសុរិយោដីខេត្តសៀមរាបនិងរដ្ឋបាលស្រុកសូទ្រនិគម បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី ដើម្បីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងធ្វើការតវ៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.