Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ 

ដោយ Pothe Thun
23/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
62
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ស្មើនឹង២ជាន់ ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប អាចដាក់គ្រែអ្នកជំងឺបានជាង១០០គ្រែ ដែលត្រូវបានជួសជុល និងកសាងពង្រីកបន្ថែម ជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា អគារសម្រាកព្យាបាលជំងឺដែលកំពុងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ពីមុនមានតែជាន់ផ្ទាល់ដីទំហំ១៤ម៉ែត្រគុណនឹង១៩ម៉ែត្រប៉ុណ្ណោះ ហើយក្រោយពីការជួសជុល និងកសាងកែលម្អថ្មី អគារមួយនេះត្រូវបានកសាងបន្ថែមពីលើមួយជាន់ថ្មីទៀត និងពង្រីកបានដល់២២ម៉ែត្រគុណនឹង១៩ម៉ែត្រ ដោយចំណាយអស់ថវិកាជាង១៦ម៉ឺនដុល្លារអាមេរិក ដែលអាចដាក់គ្រែទទួលអ្នកជំងឺឲ្យសម្រាកព្យាបាលនៅទីនោះបានចំនួន១១០គ្រែ ខណៈកន្លងមក មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានគ្រែអ្នកជំងឺសរុបចំនួន៣៧០គ្រែ ប៉ុន្តែការប្រើប្រាស់ជាក់ស្តែងប្រចាំថ្ងៃក្នុងពេលបច្ចុប្បន្ននេះ គឺលើសដល់ចំនួន១០០ភាគរយ ក្នុងនោះចំនួនពី១០ ទៅ ១៥ភាគរយនៃអ្នកជំងឺ គឺមកពីបណ្តាខេត្តផ្សេងៗទៀត ។

លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង បានលើកឡើងថា អ្វីៗដែលមានទាំងអស់សម្រាប់ថ្ងៃនេះ គឺមិនអាចបំភ្លេចបានទេ នូវការដឹងគុណថ្ងៃ៧មករា១៩៧៩ ដែលជាថ្ងៃផ្តល់កំណើតទី២ដល់ប្រជាជាតិកម្ពុជា និងមិនអាចកាត់ផ្តាច់បាននោះឡើយ ចំពោះពាក្យថា អគុណសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកដ៏ឈ្លាសវ៉ៃ ហើយការថែរក្សាសន្តិភាព គឺជាកត្តាចម្បងសម្រាប់ការធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍជាតិ ដែលទាំងនេះគឺជាកាតព្វកិច្ចចូលរួមនៃប្រជាជនកម្ពុជាទាំងមូល ក្នុងធ្លុងមហាសាមគ្គីជាតិ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកជំទាវឧកញ៉ា មានប្រសាសន៍ទៀតថា ក្នុងន័យដឹងគុណ៧មករា សម្រាប់លោកជំទាវផ្ទាល់ មួយផ្នែកនៃការចូលរួមកសាងសង្គមជាតិនោះ វិស័យសុខាភិបាលគឺជាគោលដៅមួយដ៏ធំលោកជំទាវដែលបានសម្រេចចិត្តរួចហើយថា នឹងត្រូវកសាងឲ្យបាននូវអគារសម្រាកព្យាបាលនៃអ្នកជំងឺ សម្រាប់ដាក់ជូនមន្ទីរពេទ្យបង្អែកគ្រប់ខេត្តទូទាំងប្រទេស ក្នុងមួយខេត្ត ឲ្យបានមួយអគារ ដែលមានកម្ពស់ ៥ជាន់ ខណៈគម្រោងនេះ កំពុងត្រូវបានអនុវត្តបានប្រមាណជា៩៥ភាគរយហើយ នៅខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ និងត្រូវបន្តទៅបណ្តាខេត្តផ្សេងៗទៀត ដូច្នេះសម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ត្រូវបានទទួលគម្រោងនេះដែរ លើអគារដែលត្រូវបានជួសជុលកែលម្អកន្លងមក ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប វាយតម្លៃតម្លៃថា អគារសម្រាកព្យាបាលដែលកំពុងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ពិតជាត្រូវបាននាំមកនូវអត្ថប្រយោជន៍ដ៏សំខាន់ និងបានជួយបំពេញកង្វះខាតនៃមន្ទីរពេទ្យ ហើយអ្វីដែលសំខាន់ជាងនេះ គឺជាការបើកលទ្ធភាពរបស់មន្ទីរពេទ្យ ក្នុងការជួយសង្គ្រោះសុខភាព និងអាយុជីវិតនៃអ្នកជំងឺ ប្រកបដោយសេវាគុណភាព មិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីនោះឡើយ ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: មន្ទីរពេទ្យបង្អែកខេត្តសៀមរាបលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេងអគារសម្រាកព្យាបាលជំងឺទូទៅ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសុរិយោដីខេត្តសៀមរាបនិងរដ្ឋបាលស្រុកសូទ្រនិគម បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី ដើម្បីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងធ្វើការតវ៉ា

មន្ទីរសុរិយោដីខេត្តសៀមរាបនិងរដ្ឋបាលស្រុកសូទ្រនិគម បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី ដើម្បីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងធ្វើការតវ៉ា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌១ខ្នងនិងអំណោយដល់ជនចាស់ជរានៅស្រុកក្រឡាញ់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌១ខ្នងនិងអំណោយដល់ជនចាស់ជរានៅស្រុកក្រឡាញ់

១៦ វិច្ឆិកា ជាថ្ងៃសម្រេចបើកការដ្ឋាន ការសាងសង់ គម្រោងផ្លូវ៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប

១៦ វិច្ឆិកា ជាថ្ងៃសម្រេចបើកការដ្ឋាន ការសាងសង់ គម្រោងផ្លូវ៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.