Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរសុរិយោដីខេត្តសៀមរាបនិងរដ្ឋបាលស្រុកសូទ្រនិគម បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី ដើម្បីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងធ្វើការតវ៉ា

ដោយ Pothe Thun
23/09/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
101
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម ធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ លើក្បាលដីស្ថិតក្នុងភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និងភូមិបុស្ស ក្នុងបរិវេណ វត្តត្របែកឯករង្សី ភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បង្ហាញថា៖ ការបិទផ្សាយនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យមើលទិន្នន័យ និងផ្ទៀងផ្ទាត់ ឈ្មោះ សាវតា ទំហំដី ប្រភេទទ្រព្យ ព្រមទាំងការពិនិត្យនៅលើប្លង់សុរិយោដី រួមមានទីតាំងដី និង រូបរាងដី ព្រោះនេះគឺជាឱកាសចុងក្រោយ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ មានសិទ្ធ កែតម្រូវ ឬជំទាស់តវ៉ា។ ក្នុងករណីពិនិត្យឃើញថា មានកំហុសឆ្គង ភាគីពាក់ព័ន្ធត្រូវផ្ដល់ដំណឹងមក គណៈកម្មការរដ្ឋបាល ដើម្បីចៀសវាងវិវាទណាមួយកើតឡើង ក្រោយពីចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ប្លង់រឹងឬ(បណ្ណកម្មសិទ្ធិ)។

លោកអនុប្រធានមន្ទីរ បញ្ជាក់ថា៖ ការបិទផ្សាយនេះ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ដោយគិតរួមទាំងថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក។ ក្រោយពីបញ្ចប់ការបិទផ្សាយ ជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យនេះទៅ គណៈកម្មការរដ្ឋបាល នឹង លើកសំណើជូន ឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និង អ្នកកាន់កាប់ដីរូបណា ដែលបានបំពេញលក្ខខណ្ឌ គ្រប់គ្រាន់ តាមនីតិវិធីច្បាប់ និង ជាក្បាលដីមិនមានទំនាស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ក្បាលដីក្នុងឃុំដំដែក ដែលបានបិទផ្សាយ ជូនប្រជាពលរដ្ឋ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ មានចំនួនសរុប ២៥០៣ក្បាលដី ក្នុងនោះ ភូមិក្រសារទុំ ៩៦៩ក្បាលដី ភូមិស្រែធ្នង់ ៦០៨ក្បាលដី ភូមិ ដំដែកថ្មី ៣១៥ក្បាលដី និងភូមិ បុស្ស៦១១ក្បាលដី។

អត្ថបទ និង រូបថត ៖ លោក ខេង ឧត្តម
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: មន្ទីរ​សុរិយោដី​ខេត្តសៀមរាបឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌១ខ្នងនិងអំណោយដល់ជនចាស់ជរានៅស្រុកក្រឡាញ់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌១ខ្នងនិងអំណោយដល់ជនចាស់ជរានៅស្រុកក្រឡាញ់

១៦ វិច្ឆិកា ជាថ្ងៃសម្រេចបើកការដ្ឋាន ការសាងសង់ គម្រោងផ្លូវ៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប

១៦ វិច្ឆិកា ជាថ្ងៃសម្រេចបើកការដ្ឋាន ការសាងសង់ គម្រោងផ្លូវ៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប

ព្រះចៅអធិការវត្តចំនួន៣និមន្តដឹកនាំព្រះសង្ឃ យកកូនឈើចម្រុះ៥០០ដើម ដាំក្នុងតំបន់ក្រុងអង្គរធំ

ព្រះចៅអធិការវត្តចំនួន៣និមន្តដឹកនាំព្រះសង្ឃ យកកូនឈើចម្រុះ៥០០ដើម ដាំក្នុងតំបន់ក្រុងអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.