Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រីសង្ឃជាន់ខ្ពស់ខេត្តសៀមរាប នាំកូនឈើប្រភេទដើមព្នៅ យកទៅដាំនៅមុខអង្គរវត្ត

ដោយ Pothe Thun
23/09/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានការគាំទ្រពីអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាសមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា និង ព្រះធម្មសិរី អភាករោ ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាប បានដឹកនាំព្រះសង្ឃ ជាព្រះអនុគណ ព្រះចៅអធិការ តាមបណ្តាវត្តមួយចំនួនក្នុងក្រុងសៀមរាប និងស្រុកមួយចំនួន នាំយកកូនឈើប្រភេទដើមព្នៅ ចំនួន៨៤ដើម ទៅដាំនៅមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមដាំពីសំណាក់ថ្នាក់ដឹកនាំ និង មន្ត្រីនៃអាជ្ញាធរជាតិអប្សរា ជាច្រើនរូបទៀត ។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកាថា ដើមព្នៅ ជាអម្បូរប្រភេទឈើធំ ដូចប្រភេទឈើធំៗឯទៀតដែរ វាមានតួនាទីជួយការពារបរិស្ថាន ជួយថែរក្សាដំណើរការនៃប្រព័ន្ធអេកូឡូស៊ី ជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមានពីការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ទឹកជំនន់ ខ្យល់ ព្យុះ ការហូរច្រោះដី គ្រោះរាំងស្ងួត និងជួយស្រួបយកជាតិពុលពីបរិយាកាសជាដើម និងផ្តល់នូវផលអនុផលព្រៃឈើ ជាច្រើនដល់ប្រជាពលរដ្ឋដោយផ្ទាល់ ហើយផ្ការបស់វាមានក្លិនក្រអូបប្រហើរ ប៉ុន្តែបច្ចុប្បន្ននេះ ស្ទើរតែផុតពូជទៅហើយ ព្រោះមិនសូវមានគេនិយមចូលចិត្តដាំ ហើយមាននៅសល់ខ្លះតាមភូមិ តាមគោកចាស់ៗប៉ុណ្ណោះ ហេតុនេះទើបព្រះអង្គនាំយកមកដាំនៅមុខអង្គរនេះ គឺចង់បំផុសដល់ព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទទូទៅឱ្យស្គាល់តម្លៃពីគុណភាពនៃដើមព្នៅ ដែលផ្តល់ប្រយោជន៍ច្រើនយ៉ាងសម្រាប់តម្រូវការរបស់មនុស្សនិងសត្វ ។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកាបន្ថែមថា ដើមព្នៅនេះ ក៏ជារុក្ខជាតិដែលបម្រើប្រយោជន៍ដ៏សំខាន់គ្រប់តម្រូវការ និងជួយសង្គ្រោះដល់មនុស្សសត្វផងទាំងឡាយ រាប់តាំងពីឫស មែក ស្លឹក ដើម ផ្កា ផ្លែ ។ល។ ជាម្ហូប ជាថ្នាំសង្កូវ ជាឱសថព្យាបាលរោគផ្សេងៗ ជាគ្រឿងសង្ហារឹម និងប្រដាប់ប្រើប្រាស់ ជាជំរក ជាអុសដុតចំអិនបាយនិងម្ហូបអាហារ ខណៈបច្ចុប្បន្ននេះ ព្រះអង្គបានបណ្តុះជាង១០០០ដើមសម្រាប់ចែកជូនដាំជាសាធារណៈ ព្រោះវាមានសារៈប្រយោជន៍ជួយទ្រទ្រង់ដល់សុខភាពជាច្រើនមុខ ហេតុនេះគប្បីយើងត្រូវចេះស្រឡាញ់ព្រៃឈើ និងចូលរួមថែរក្សាព្រៃឈើទាំងអស់គ្នា ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា សូមស្វាគមន៍ចំពោះការដាំដើមឈើក្នុងតំបន់អង្គរ ហើយចំពោះដើមឈើប្រភេទដើមព្នៅនេះ អាជ្ញាធរជាតិអប្សរាគ្រោងនឹងបង្កើតចម្ការព្នៅនៅខាងជើងក្រុងអង្គរធំផងដែរ ដែលមានដើមព្នៅចម្រុះសម្រាប់ឲ្យពលរដ្ឋខ្មែរបានស្គាល់ពីតម្លៃនៃដើមព្នៅនេះ ដោយអាជ្ញាធរជាតិអប្សរាសហការជាមួយព្រះសង្ឃនឹងបណ្ដុះកូនព្នៅនេះអោយបានច្រើន ដើម្បីធ្វើជាចំការមួយនៅក្នុងតំបន់អង្គរនេះ ជាពិសេស អាជ្ញាធរជាតិអប្សរាគ្រោងនឹងដាំដើមគុយនៅក្នុងព្រៃអង្គរថែមទៀត ព្រោះវាបច្ចុប្បន្ននេះប្រឈមនឹងបាត់បង់ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ពីរុក្ខជាតិព្រៃហូបផ្លែនៅក្នុងតំបន់អង្គរ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ដើមព្នៅមន្ត្រី​សង្ឃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ 

អគារសម្រាកព្យាបាលជំងឺទូទៅចំនួន១ខ្នង ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ 

មន្ទីរសុរិយោដីខេត្តសៀមរាបនិងរដ្ឋបាលស្រុកសូទ្រនិគម បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី ដើម្បីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងធ្វើការតវ៉ា

មន្ទីរសុរិយោដីខេត្តសៀមរាបនិងរដ្ឋបាលស្រុកសូទ្រនិគម បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លី ដើម្បីជូនប្រជាពលរដ្ឋធ្វើការផ្ទៀងផ្ទាត់ និងធ្វើការតវ៉ា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌១ខ្នងនិងអំណោយដល់ជនចាស់ជរានៅស្រុកក្រឡាញ់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌១ខ្នងនិងអំណោយដល់ជនចាស់ជរានៅស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.