រដ្ឋលេខាធិការក្រសួងសុខាភិបាល៖គ្រូពេទ្យមានកាតព្វកិច្ចក្នុងការជួយសង្គ្រោះមនុស្ស[….]មិនត្រូវធ្វើការលំៗយកតែរួចខ្លួននោះទេ
ក្នុងនាម(យើង)ជាគ្រូពេទ្យ មានកាតព្វកិច្ចក្នុងការជួយសង្គ្រោះមនុស្ស នៅពេលពួកគាត់មានជំងឺដោយប្រការណាមួយ យើងត្រូវយកចិត្តទុកដាក់ទៅលើអ្នកជំងឺ មិនត្រូវធ្វើការលំៗយកតែរួចខ្លួននោះទេ ត្រូវមានក្រមសីលធម៌ ភាពស្និទ្ធស្នាល និងត្រូវធ្វើការពន្យល់ដល់ពួកគាត់ឲ្យបានច្បាស់ នេះបើតាមការលើកឡើង របស់ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិ ក្នុងពិធីអបអរសាទរទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី១១ ក្នុងខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ...