ពលរដ្ឋជាង១០០គ្រួសាររស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ស្នើសុំឲ្យអាជ្ញាធរជួយប្ដូរទីតាំងបញ្ចុះសពមួយកន្លែងទៅកាន់ទីតាំងផ្សេង
កន្លែងបញ្ចុះសពរបស់សមាគមមេតូឌីសមួយកន្លែង ស្ថិតនៅក្នុងភូមិ បុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានប្រជាពលរដ្ឋនៅទីនោះ ស្នើសុំអាជ្ញាធរពាក់ព័ន្ធ ឱ្យជួយប្ដូរទីតាំងទៅកន្លែងផ្សេង ដោយសារកន្លែងបញ្ចុះសពនេះ បានប៉ះពាល់ការរស់នៅរបស់ពួកគាត់ ជាពិសេសសមានសពខ្លះបានជះក្លិនស្អុយរលួយ បណ្ដាលអោយប៉ះពាល់ដល់បរិស្ថាន។ តំណាងប្រជាពលរដ្ឋក្នុងចំណោមស្មានមេដៃចំនួន១០០គ្រូសារ ដែលមានទីតាំងក្នុងតំបន់នោះ លោក អៀម គុណ និងអ្នកស្រី រ៉ាស៊ី បានឲ្យដឹងនៅថ្ងៃទី២១ ...