ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រើនរំលឹកដល់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបត្រូវគោរពឲ្យខាងតែបាននូវបទបញ្ជារបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបង្កើនកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់
មានប្រសាសន៍ក្នុងឱកាសបើកវគ្គផ្សព្វផ្សាយការងារនយោបាយ ចិត្តសាស្ត្រ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា សភាពការណ៍នយោបាយនៅកម្ពុជា បាននឹងកំពុងមានការអភិវឌ្ឍរីកចម្រើនទៅមុខ ដោយឈរលើមូលដ្ឋានសេដ្ឋកិច្ចច្បាស់លាស់របស់ប្រទេស និង ការវិវត្តន៍កាន់តែទៅមុខទៀតផង ដែលសមិទ្ធផលទាំងនេះ បានស្តែងចេញឡើងពីកត្តាសន្តិភាព ព្រោះបានធ្វើឲ្យប្រទេសជាតិយើងមានឱកាស ...