ប្រតិភូអ្នកកាសែតវៀតណាម សិក្សាអំពីការគ្រប់គ្រងលើវិស័យព័ត៌មាន និងព័ត៌មានក្លែងក្លាយ នៅមន្ទីរព័ត៌មានខេត្តសៀមរាប
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នេះ ប្រតិភូអ្នកកាសែតវៀតណាម បានអញ្ជើញមកធ្វើទស្សនកិច្ចនៅមន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់អំពីការគ្រប់គ្រងលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ នៅក្នុងយុគសម័យឧស្សាហកម្ម៤.០ ជាពិសេសការគ្រប់គ្រងលើព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម។ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងថា មន្ទីរព័ត៌មានខេត្តសៀមរាប ជាសេនាធិការរបស់ក្រសួងព័ត៌មាន រាល់លិខិតផ្លូវការ និងសារាចរណ៍ណែនាំ ដែលដាក់ចេញ ...