ទឹកស្អាតក្នុងក្រុងសៀមរាប នឹងបង្កើនសមត្ថភាពផលិតដល់៩០ពាន់ម៉ែត្រត្រីគុណ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់បានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ
បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងបានត្រឹមតែជិត៤០ភាគរយប៉ុណ្ណោះ ឬស្មើនឹងការផលិតបាន៣០ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដែលបរិមាណនេះទាមទារឲ្យមានការពង្រីកសមត្ថភាពរហូតដល់ ៩០ពាន់ម៉ែត្រត្រីគុណ នេះបើតាមការឲ្យដឹងពី លោក ឃុត វុត្យារិទ្ធិ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ លោក ឃុត វុត្យារិទ្ធិ បញ្ជាក់ថា គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត សម្រាប់ក្រុងសៀមរាបនេះ អនុវត្តន៍ដោយផ្អែកតាមការសិក្សាអំឡុងឆ្នាំ២០១០ និងចុះកិច្ចព្រមព្រៀងឥណទាន ...