អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការជួសជុលទ្វារទឹកទំនប់បារាំង នៅមុនចូលឆ្នាំខ្មែរ
អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។ សំណង់ទ្វារទឹកទំនប់បារាំង ជាកន្លែងស្តុកទឹកដ៏សំខាន់នៅក្នុងរមណីយដ្ឋានអង្គរដើម្បីទុកទឹកប្រើប្រាស់នារដូវប្រាំងមិនឱ្យខ្វះខាត ដោយការប្រមូលប្រភពទឹកមកពីភ្នំគូលែន និងបន្តចែកចាយទៅកាន់ស្ទឹងសៀមរាប បារាយណ៍ កសិន្ធុក្នុងតំបន់អង្គរ និងប្រព័ន្ធស្រោចស្រពនៅក្រោមបារាណ៍ទាំងអស់។ ពិសេស ជារបាំងទប់ទឹក កុំឱ្យមានទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សាផងដែរ។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមិនា ...