Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការជួសជុលទ្វារទឹកទំនប់បារាំង នៅមុនចូលឆ្នាំខ្មែរ

ដោយ Pothe Thun
20/03/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការជួសជុលទ្វារទឹកទំនប់បារាំង នៅមុនចូលឆ្នាំខ្មែរ
289
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។

សំណង់ទ្វារទឹកទំនប់បារាំង ជាកន្លែងស្តុកទឹកដ៏សំខាន់នៅក្នុងរមណីយដ្ឋានអង្គរដើម្បីទុកទឹកប្រើប្រាស់នារដូវប្រាំងមិនឱ្យខ្វះខាត ដោយការប្រមូលប្រភពទឹកមកពីភ្នំគូលែន និងបន្តចែកចាយទៅកាន់ស្ទឹងសៀមរាប បារាយណ៍ កសិន្ធុក្នុងតំបន់អង្គរ និងប្រព័ន្ធស្រោចស្រពនៅក្រោមបារាណ៍ទាំងអស់។ ពិសេស ជារបាំងទប់ទឹក កុំឱ្យមានទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សាផងដែរ។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ថា បច្ចុប្បន្ន ប្រព័ន្ធស្តុកទឹកនេះបានរងនូវការខូចខាត ចាស់ទ្រុឌទ្រោមផ្នែកក្រោមជាខ្លាំងដោយសារអាយុកាល អាកាសធាតុ ធ្វើឱ្យវត្ថុធាតុដើមនៃសំណង់ និងគ្រឹះសំណង់បាក់ ពុកផុយ បាត់បង់គុណភាព បណ្តាលឱ្យទឹកហូរច្រោះ មិនអាចរក្សាទឹកបានច្រើននៅរដូវប្រាំង។ ដូច្នេះហើយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រុមការងារក៏បានជួសជុលគ្រឹះក្រោមជាថ្មី ដោយការចាក់បេតុងដើម្បីបង្កើនភាពរឹងមាំ និងជួសជុលទ្វារទឹក ការពារទឹកច្រោះនៅរដូវប្រាំង ដើម្បីសន្សំទឹក។ គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅបំណាច់ខែមិនា ឆ្នាំ២០២០ខាងមុខនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ចំពោះប្រវត្តិនៃសំណង់វិញ អ្នកជំនាញរូបនេះ ក៏បានឱ្យដឹងថា តាមការសាកសួរពីកម្មករចំណាស់ម្នាក់ដែលឪពុកក្មេកធ្លាប់ធ្វើជាកម្មករនៅក្នុងការដ្ឋានសំណង់នេះ បានប្រាប់ថា ទ្វារទឹកទំនប់បារាំង បានកសាងឡើងក្នុងសម័យអាណានិគមបារាំង ចន្លោះឆ្នាំ១៩៣០។ ដំណាក់កាលដំបូងនេះបារាំងបានចាក់បេតុងធ្វើជាទ្វារទឹក បន្ទាប់មកក្នុងទសវត្សរ៍ទី៦០ អាមេរិកកាំងបានដាក់ទ្វារដែកសម្រាប់បិទបើកតាមកម្លាំងទឹក ដោយស្វ័យប្រវត្តិនិងសម្រាប់បង្វែរមុខទឹកបញ្ចូលទៅបារាយណ៍ខាងលិចតាមរយៈប្រឡាយទឹកដែលជីកដោយអាមេរិកកាំង (កាណាល់A)។ នៅឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរា ក៏បានជួសជុលគ្រឹះដោយបេតុងថ្មីជំនួសគ្រឹះដែលសាងសង់ឡើងតាំងពីសម័យបារាំង ដើម្បីលើកតម្លៃនិងពង្រឹងគុណភាពសំណង់ឱ្យប្រសើរឡើងវិញ ៕

អត្ថបទ និង រូបភាព៖ បូ សាវី

Tags: ទំនប់បារាំងអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹកមិញនេះរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩

ព្រឹកមិញនេះរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩

សមត្ថកិច្ចចុះបំបែកសំបុកមុខសញ្ញាកាច់សោករម៉ូតូមួយកន្លែង ក្នុងក្រុងសៀមរាប

សមត្ថកិច្ចចុះបំបែកសំបុកមុខសញ្ញាកាច់សោករម៉ូតូមួយកន្លែង ក្នុងក្រុងសៀមរាប

លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសគុយបា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ

លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសគុយបា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.