Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសគុយបា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ

ដោយ Pothe Thun
20/03/2020
នៅក្នុង ព័ត៌មានជាតិ
លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសគុយបា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ឡីក រ៉ូដីងហ្គេ (Liurk Rodinguez) ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋគុយបា ប្រចាំ កម្ពុជា បានសំដែងនូវការអរគុណ យ៉ាងជ្រាល ជ្រៅចំពោះ ប្រទេសកម្ពុជា ដែលបានអនុញ្ញាតអោយ នាវាទេសចរណ៏ខ្នាត យក្សរបស់ សហរដ្ឋអាមេរិក Westerdam ដែលមានផ្ទុកមនុស្សជាង ២ ពាន់នាក់ ភាគច្រើនជា ជនជាតិ អាមេរិក និងអឺរ៉ុប ចូលចតនៅកំពង់ផែ ខេត្តព្រះស៊ីហនុ កាលពីថ្ងៃទី ១៣ ខែ កុម្ភះ កន្លងមក នេះ ក្រោយពីមាន ការ បដិសេដ ពីបណ្តាប្រទេស និង កោះ ចំនួន ៦ មិន អោយចូលចត ដោយសារតែការព្រួយបារម្ភថា ក្នុង ចំណោមមនុស្ស រាប់ពាន់នាក់ នៅលើនាវានោះ អាច មានផ្ទុកវីរុស Covid-19។

លោកជំទាវ ឯកអគ្គរដ្ឋទូត គុយបា បានចាត់ទុកថា សកម្មភាព មនុស្សធម៏របស់កម្ពុជា កន្លងមកនេះ គឺជាគំរូដ៏ល្អដែលប្រទេសគុយបា រៀនធ្វើតាម ដោយ ពេលថ្មីៗនេះ គុយបា បានអនុញ្ញាតអោយ កាប៉ាល់ មួយចូលចត ដែលមានផ្ទុកអ្នកកើតជំងឺ កូវីត ១៩ ចំនួន ៥ នាក់ តែបានធ្វើការពិនិត្យព្យាបាល បានជាសះស្បើយ នឹងត្រឡប់ទៅ ប្រទេស កំណើតគេវិញហើយដែរ។

ពាក់ពន្ធ័ទៅនឹងបញ្ហានៃមេរោគ កូវីត១៩ នេះដែរ លោកជំទាវ ឡីក រ៉ូដីងហ្គេ (Liurk Rodinguez) បាន ជម្រាបថា នៅប្រទេសគុយបា មានអ្នកឆ្លងជំងឺនេះ ចំនួន ១៦ នាក់ ក្នុងនោះជនជាតិគុយបា ២ នាក់ ក្រៅពីនោះជាជនជាតិបរទេស ហើយមានម្នាក់បានស្លាប់ដោយសារជំងឺ កូវីត១៩ ។ លោកជំទាវ ឯកអគ្គរដ្ឋទូត មានប្រសាសន៏ថា ក្នុងរយះពេលកន្លងមកនេះ បានតាមដាន សភាពការណ៏ទូទៅនៃការគ្រប់គ្រង របស់ប្រទេសកម្ពុជា ពាក់ពន្ធ័បញ្ហាជំងឺ កូវីត ១៩ ដែល ជា គំរូដ៏ល្អដែលប្រទេសគុយបា អនុវត្តន៏តាមលើការគ្រប់គ្រងនេះ។ លោកជំទាវសង្ឃឹមថា នៅ ពេលការឆ្លងរីករាលដាល នៃជំងឺ កូវីត១៩ នេះបានបាត់ទៅ ប្រទេសគុយបា នឹងមានកិត្តិយស គោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅទស្សនកិច្ចជាផ្លូវការ នៅប្រទស គុយបា ។ នៅក្នុងឱកាសនោះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូតគុយបា បានសំដែងនូវការ រីករាយដែលបានមកបំពេញបេសកកម្មការងារការទូតនៅកម្ពុជា ហើយក្នុងរយះពេលប៉ុន្មាន ខែ ដែលបានមកកាន់ប្រទេសកម្ពុជា គឺមានអារម្មណ៏ដូចជាបងប្អូន ជាមួយ ប្រជាជនកម្ពុជា ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងងនូវការស្វាគមន៍ ចំពោះបេសកកម្មការងារ ការទូតរបស់លោកជំទាវ Liurk Rodinguez នៅក្នុងប្រទេសកម្ពុជា នឹងបានជូនពរអោយ លោកជំទាវ ទទួលបានជោគជ័យ ក្នុងអណត្តិបេសកកម្មការទូត នៃប្រទសគុយបា ប្រចាំ កម្ពុជា ។

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: Liurk Rodinguezក្រសួងព័ត៌មានអគ្គរដ្ឋទូតប្រទេសគុយបា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋជាង១០០នាក់ ស្នើតុលារការខេត្តសៀមរាប ដោះលែងអគ្គនាយកក្រុមហ៊ុនអីណារីតា ជាប់ចោទពីបទឆបោកលុយជាង៣០០លានដុល្លារអាមេរិច

ប្រជាពលរដ្ឋជាង១០០នាក់ ស្នើតុលារការខេត្តសៀមរាប ដោះលែងអគ្គនាយកក្រុមហ៊ុនអីណារីតា ជាប់ចោទពីបទឆបោកលុយជាង៣០០លានដុល្លារអាមេរិច

ក្រុមវេជ្ជសាស្រ្តចិន កូវីដ១៩

កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ាន ទទួលបានក្រុមអ្នកជំនាញវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសចិន

សមត្ថកិច្ចខេត្តសៀមរាប បន្តនាំខ្លួនជនបំពុលព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីជំងឺកូវីដ១៩ មកធ្វើការអប់រំ

សមត្ថកិច្ចខេត្តសៀមរាប បន្តនាំខ្លួនជនបំពុលព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីជំងឺកូវីដ១៩ មកធ្វើការអប់រំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.