Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រឹកមិញនេះរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩

ដោយ Pothe Thun
20/03/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ព្រឹកមិញនេះរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ- ១៩ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការប្រយុទ្ធនឹងជម្ងឺកូវីដ- ១៩ ខេត្ត និងវត្តមាន ឯកឧត្តម លោកជំទាវលោក លោកស្រី សមាជិក សមាជិកា រួមមាន នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, អភិបាល អភិបាលរងក្រុង ស្រុក នាយក នាយករងទីចាត់ការ និងមន្ត្រីជំនាញទីចាត់ការសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនទៀតបានចូលរួម ។

កិច្ចប្រជុំនាពេលនេះដែរ គឺជាកិច្ចប្រជុំលើកដំបូងរបស់គណ:កម្មការ បន្ទាប់ពីបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០កន្លងមក ក្រោមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនៅថ្នាក់កណ្តាល ក៏មានបង្កើតគណ:កម្មការនេះដែរ មានឈ្មោះថា” គណ:កម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ- ១៩ កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ ។

បើតាម លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា គិតមកទល់វេលាម៉ោង២១:៣០ ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០ ក្នុងខេត្តសៀមរាបមាន ករណីវិជ្ជមាននៃមេរោគ COVID-19 តែ២ករណីប៉ុណ្ណោះ គឺ ករណីទី១ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលឆ្លងពីបុរសជនជាតិជប៉ុន, ករណីទី២ គឺបុរសជនជាតិកម្ពុជា អាយុ៤០ឆ្នាំ ដែលបានឆ្លងមេរោគនេះមកពីប្រទេសម៉ាឡេស៊ី ។ ក្នុងនោះដែរពួកគាត់ទាំង២នាក់បាននឹងកំពុងតែដាក់នៅដោយឡែក ក្រោមការមើលថែ និងព្យាបាល ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យខេត្តសៀមរាប ហើយបច្ចុប្បន្នសុខភាពពួកគាត់ល្អធម្មតា ដោយក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយបុរសទាំងពីរ យើងបានធ្វើវិភាគទៅលើប្រពន្ឋ និងគ្រួសារបុរសខ្មែរអាយុ៣៨ឆ្នាំ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុនជាច្រើលើកក្រោយពិនិត្យសំណាកពួកគាត់ពុំមានឆ្លងទេ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោកវេជ្ជបណ្ឌិត បន្ថែមថា ចំពោះប្រពន្ឋកូន និងឱពុកក្មេកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយ បុរសខ្មែរឥស្លាមអាយុ ៤០ឆ្នាំ លទ្ឋផលវិភាគក៍អវិជ្ជមានដែរ។កិច្ចប្រជុំបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ ការឆ្លងនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីដ១៩ និរិះរកវិធីសាស្ត្រដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យសំអាតអនាម័យជាប្រចាំ និងអប់រំគាត់កុំឱ្យភ័យស្លន់ស្លោទៅតាមអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានប្រើប្រាស់ពាក្យសំដីមិនសមរម្យ និងបង្កការរើសអើងជាដើម ។ ជាមួយគ្នានោះ កិច្ចប្រជុំក៍បានផ្សព្វផ្សាយពីសេចក្តីណែនាំ ស្តីអំពីការផ្សព្វផ្សាយ អំពីវិធានការបង្ការ ទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ១៩នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្តីអំពីវិធានការបង្ការ ទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ១៩ផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានស្នើដល់បងប្អូនសាធារណជននូវចំនុចមួយចំនួន រួមមាន ៖១. សូមកុំធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណបុគ្គល និងការរើសអើង ព្រោះថា គ្មានអ្នកណាចង់ឱ្យកើតជំងឺនេះទេ ហើយជំងឺនេះមិនប្រកាន់ ពូជសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ ព្រោះនេះជាពេលវេលាដែលយើងត្រូវរួមគ្នា ទប់ស្កាត់ និងកម្ចាត់ជំងឺនេះ មិនមែនជាការបន្ទោសគ្នានោះទេ ។ ២. សូមរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបង្កើនស្មារតីការពារតាមវិធាននានា ដែលក្រសួង សុខាភិបាលបានណែនាំ និង ចូលរួមក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ពិសេសប្រយុទ្ធប្រឆាំងវីរុស COVID-19 ដែលកំពុងរីករាយដាលជាសកលនៅក្នុងដំណាក់កាលនេះ ដើម្បីជៀសវាងកុំឱ្យភាពច្របូកច្របល់ ការបាត់បង់សណ្ដាប់ធ្នាប់សង្គម និងកុំឱ្យមានការរើសអើង ។

លោក ពិន ប្រាកដ បន្ថែមទៀតថា ក្នុងនោះដែរសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅទស្សនកិច្ចផ្លូវការ ទស្សនកិច្ចឯកជន ឬបំពេញការងារនៅបរទេស (បណ្តាប្រទេសនៅអ៊ឺរ៉ុប និងអាស៊ី) និងទើបត្រឡប់មកខេត្តសៀមរាបវិញ សូមមេត្តាជួយពិនិត្យសុខភាព ឬនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។ ក្នុងករណីមានរោគសញ្ញា ឬចំណុចសង្ស័យណាមួយ សូមមេត្តាធ្វើការទំនាក់ទំនងមករដ្ឋបាលខេត្ត ឬមន្ទីរសុខាភិបាលខេត្ត ជាបន្ទាន់ និងការសហការ និងការផ្តល់ព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋ មករដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការទប់ស្កាត់រីករាលដាលនៃវីរុសនេះ ៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: ជំងឺកូវីដ១៩រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចចុះបំបែកសំបុកមុខសញ្ញាកាច់សោករម៉ូតូមួយកន្លែង ក្នុងក្រុងសៀមរាប

សមត្ថកិច្ចចុះបំបែកសំបុកមុខសញ្ញាកាច់សោករម៉ូតូមួយកន្លែង ក្នុងក្រុងសៀមរាប

លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសគុយបា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ

លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសគុយបា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ

ប្រជាពលរដ្ឋជាង១០០នាក់ ស្នើតុលារការខេត្តសៀមរាប ដោះលែងអគ្គនាយកក្រុមហ៊ុនអីណារីតា ជាប់ចោទពីបទឆបោកលុយជាង៣០០លានដុល្លារអាមេរិច

ប្រជាពលរដ្ឋជាង១០០នាក់ ស្នើតុលារការខេត្តសៀមរាប ដោះលែងអគ្គនាយកក្រុមហ៊ុនអីណារីតា ជាប់ចោទពីបទឆបោកលុយជាង៣០០លានដុល្លារអាមេរិច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.