មន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្ម ទាមទារឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមការការពារធនធានជលផល
ដើម្បីឱ្យផលនេសាទទទួលបានទិន្នផលខ្ពស់ប្រកបដោយនិរន្តរភាព និងការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ បានលទ្ឋផលល្អប្រសើរគឺទាមទារការចូលរួមពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ក្នុងមូលដ្ឋាន បំផុសនិងពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីធនធានជលផលថាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា។ ក្នុងឱកាស ចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំមន្ត្រីរដ្ឋបាលជលផលខេត្តសៀមរាប មន្ត្រីអធិការខណ្ឌរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងអធិការខណ្ឌជលផលខាងត្បូងបឹងទន្លេសាប សរុបចំនួន៣០នាក់។ នៅក្នុងប្រតិបត្តការនេះ ឯកឧត្តម ណៅ ...