មន្ទីរព័ត៌មាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន និងមន្ទីរ អង្គភាពជុំវិញខេត្ត
ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ទីរព័ត័មានខេត្ត បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន កងកម្លាំង និងមន្ទីរ អង្គភាពជុំវិញខេត្ត សរុប ១៤៨នាក់ (ស្រី ១៨នាក់) ក្រោមអធិបតីភាព ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន ...