ការបដិបត្តិព្រះធម៌អប់រំឲ្យឃើញសភាពពិតដោយបញ្ញាដើម្បីឲ្យការរស់នៅប្រកបដោយសេក្តីសុខទាំងបុគ្គលគ្រួសារ និងសង្គមជាតិ
កម្មវិធីបដិបត្តិព្រះធម៌-ធ្វើធុតង្គ “ដើរឆ្ពោះទៅរកការរំលត់ទុក” រយៈពេល៥ថ្ងៃបានបិទបញ្ចប់ហើយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅវត្តប្រាសាទព្រះវិហារប្រាំពីរល្វែង ខាងមុខទីព្រះលានជល់ដំរី។ បដិបត្តិព្រះធម៌ ធ្វើធុតង្គ គឺជាផ្នែកមួយនៃវិបស្សនាធុរៈ និង ជាកម្មវិធីរៀនសូត្រអប់រំផ្លូវចិត្តដ៏ធំមួយ ដែលកម្រនឹងបានជួបប្រទះ។ វិបស្សនាធុរៈ គឺជាការប្រើប្រាស់វិញ្ញាណមើលជុំវិញខ្លួនឲ្យបានច្បាស់ មើលឲ្យឃើញសភាពពិតដោយបញ្ញា ដើម្បីឲ្យការរស់នៅប្រកបដោយសេក្តីសុខ ទាំងបុគ្គល គ្រួសារ ...