Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាប ព្រមានបិទអាជីវកម្មកម្សាន្តទាំងឡាយណាដែលបង្កសំឡេងរំខានខុសពីការណែនាំរបស់អាជ្ញាធរ

ដោយ Pothe Thun
19/04/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ព្រមានបិទអាជីវកម្មកម្សាន្តទាំងឡាយណាដែលបង្កសំឡេងរំខានខុសពីការណែនាំរបស់អាជ្ញាធរ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំមួយ ដោយបានធ្វើការព្រមានបិទអាជីវកម្ម ចំពោះម្ចាស់អាជីវកម្មកម្សាន្តទាំងឡាយណា ដែលមិនគោរពតាមសេចក្តីណែនាំ និងលិខិតបទដ្ឋាននានាដែលមានជាធរមានបានណែនាំ។

យោងតាមសេចក្តីណែនាំខាងលើ បានបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សំដៅកាត់បន្ថយការរំខានដោយសំឡេង រួមទាំងការប្រកបអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្តសៀមរាប សូមណែនាំ និងអនុវត្តកិច្ចការមួយចំនួនដូចខាងក្រោម៖
-មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលក្រុង-ស្រុក បន្តជំរុញផ្សព្វផ្សាយ និងចុះអប់រំ ណែនាំដល់ម្ចាស់អាជីវកម្មរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន ការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានា និងបងប្អូនប្រជាពលរដ្ឋដែលមានការបង្កជាសំឡេងរំខាន ដោយត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម៖
១.ពេលវេលាដំណើរការ៖ អាជីវកម្មរង្គសាល ឌីស្កូតែក បៀរហ្គាឌិន ការប្រគំតន្ត្រី និងកម្មវិធីនានា ចាប់ដំណើរការពីម៉ោង ១៨៖០០នាទី ដល់ម៉ោង ២៤៖០០នាទី។ ហើយអាជីវកម្មខារ៉ាអូខេ ចាប់ដំណើរការពីម៉ោង ១០៖០០នាទី ដល់ម៉ោង២៤៖០០នាទី។
២.កម្រិតកំណត់ស្តង់ដារសំឡេងអតិបរមា ដែលអនុញ្ញាតនៅតំបន់លំនៅឋាន ដូចជា តំបន់ស្ងប់ស្ងៀមដូចជា មន្ទីរពេទ្យ បណ្ណាល័យ សាលារៀន និងសាលាមត្តេយ្យ៖ គឺចាប់ពីម៉ោង ០៦ព្រឹក-១៨ល្ងាច កម្រិតសំឡេង 45ដេស៊ីប៊ែល, ពីម៉ោង ១៨ល្ងាច-២២យប់ កម្រិតសំឡេង 40ដេស៊ីប៊ែល, ពីម៉ោង ២២-៦ព្រឹក កម្រិត 35ដេស៊ីប៊ែល។ ចំពោះតំបន់លំនៅឋានរួមមាន សណ្ឋាគារ ផ្ទះសំណាក់ ប៊ូទិក ទីកន្លែងរដ្ឋបាល ភូមិគ្រឹះនិងផ្ទះល្វែង៖ គឺចាប់ពីម៉ោង ៦ព្រឹក-១៨ល្ងាច កម្រិតសំឡេង 60ដេស៊ីប៊ែល, ពីម៉ោង ១៨ល្ងាច-២២យប់ កម្រិតសំឡេង 50ដេស៊ីប៊ែល, ពីម៉ោង ២២យប់-៦ព្រឹក កម្រិតសំឡេង 45ដេស៊ីប៊ែល។ តំបន់ពាណិជ្ជកម្ម សេវាកម្ម និងចម្រុះ៖ គឺចាប់ពីម៉ោង ៦ព្រឹក-១៨ល្ងាច កម្រិតសំឡេង 70ដេស៊ីប៊ែល, ពីម៉ោង ១៨ល្ងាច-២២យប់ កម្រិតសំឡេង 65ដេស៊ីប៊ែល និងពីម៉ោង ២២យប់-៦ព្រឹក កម្រិតសំឡេង 50ដេស៊ីប៊ែល។ តំបន់ឧស្សាហកម្មធន់ស្រាលលាយចម្រុះនៅក្នុងតំបន់លំនៅឋាន៖ គឺចាប់ពីម៉ោង ៦ព្រឹក-១៨ល្ងាច កម្រិតសំឡេង 75ដេស៊ីប៊ែល, ពីម៉ោង ១៨ល្ងាច-២២យប់ កម្រិតសំឡេង 70ដេស៊ីប៊ែល, ពីម៉ោង ២២យប់-៦ព្រឹក កម្រិតសំឡេង 50ដេស៊ីប៊ែល នៅក្នុងមូលដ្ឋាន និងតាមសមត្ថកិច្ចរបស់ខ្លួន។

លិខិតដដែលបន្ថែមថា ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងដែលប្រកបអាជីវកម្មគ្រប់ប្រភេទរួមមាន៖ អាជីវកម្មរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន អាជីវកម្មផ្សេងៗទៀត និងការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានា ត្រូវចូលរួមសហការជាមួយមន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងត្រូវអនុវត្ត ដូចមានចែងក្នុងខ្លឹមសារចំណុចទី២ នៃសេចក្ដីណែនាំនេះ។ ក្នុងនោះមន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវតាមដាន ត្រួតពិនិត្យ និងចាត់វិធានការចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មគ្រប់ប្រភេទរួមមាន៖ អាជីវកម្មរង្គសាល ឌីស្គូតែក ខារ៉ាអូខេ បៀរហ្គាឌិន អាជីវកម្មផ្សេងៗទៀត និងការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានា ដែលប្រព្រឹត្តផ្ទុយនឹងសេចក្ដីណែនាំខាងលើនេះ និហមិនអនុវត្តតាមវិធានការដែលបានណែនាំនេះ រដ្ឋបាលខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវផ្អាកជាបណ្ដោះអាសន្ន ឬជាស្ថាពរចំពោះអាជីវកម្មរង្គសាល ឌីស្លតែក ខារ៉ាអូខេ បៀរហ្គាឌិន និងការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានា ស្របតាមនីតិវិធីឡាយ លិខិតបទដ្ឋានគតិយុត្តិជាធរមាន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ៖ ជា ស្រស់
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: បង្កសំឡេងរំខានអាជីវកម្មកម្សាន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៤១គ្រួសារ ក្នុងស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៤១គ្រួសារ ក្នុងស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

មន្រ្តីក្រសួងព័ត៌មានកម្ពុជា ៣១នាក់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសថតរូប នៅប្រទេសវៀមណាម

មន្រ្តីក្រសួងព័ត៌មានកម្ពុជា ៣១នាក់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសថតរូប នៅប្រទេសវៀមណាម

២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប មានកំណើនទេសចរអន្តរជាតិជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២

វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប រំពឹងមានភាពប្រសើរឡើងខ្លាំងនៅឆ្នាំ២០២៣ ខណៈ៣ខែដើមឆ្នាំ ភ្ញៀវទេសចរអន្តរជាតិមានរហូតដល់ប្រមាណ ២៤ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.