Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្រ្តីក្រសួងព័ត៌មានកម្ពុជា ៣១នាក់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសថតរូប នៅប្រទេសវៀមណាម

ដោយ Pothe Thun
20/04/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្រ្តីក្រសួងព័ត៌មានកម្ពុជា ៣១នាក់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសថតរូប នៅប្រទេសវៀមណាម
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្រ្តីក្រសួងព័ត៌មានចំនួន ៣១រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញថតរូបនិងបច្ចេកទេស សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដេីម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់ជំរុញ និងលេីកកម្ពស់តម្លៃជំនាញវិជ្ជាជីវ:របស់បណ្តាសិក្ខាកាមទាំងអស់ ពិសេសរួមចំណែក ធ្វេីឱ្យជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ វគ្គបណ្តុះបណ្តាលនេះដែរ រឿបចំឡើងនៅប្រទេសវៀតណាម នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករង ទទួលបន្ទុកជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងព័ត៌មាន មានប្រសាសន៍ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសថតរូបសម្រាប់ព្រឹតិ្តការណ៍ស៊ីហ្គេម ជូនដល់សិក្ខាកាមជាមន្ត្រីរបស់ក្រសួងព័ត៌មានកម្ពុជានាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ខណៈគិតមកដល់ពេលនេះ កម្ពុជានៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ ដែលកម្ពុជានឹងក្លាយទៅជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកដំបូង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បន្តថា នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺមានការផ្សាយផ្ទាល់នៅក្នុងកម្មវិធីបើក និងបិទជាផ្លូវការ តាមរយៈការផ្សាយផ្ទាល់ដល់បណ្ដាស្ថានីយទូរទស្សន៍នានារបស់កម្ពុជា រួមទាំងការផ្ដិតយក នូវរូបភាពសន្លឹករបស់កីឡាករតាមវិញ្ញាសាប្រកួតនីមួយៗ ដែលនេះគឺពិតជាសំខាន់ណាស់ ព្រោះរូបភាពដែលត្រូវបានថតដោយអ្នកមានស្នាដៃបច្ចេកទេស និងបំនិនប្រសប់ខ្ពស់នោះ នឹងមានតម្លៃយ៉ាងពិសេស ហើយរូបទាំងអស់នោះនឹងត្រូវបានរក្សាទុកជាឯកសារសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតជាក់ជាពុំខានឡើយ។ ឯកឧត្តមជឿជាក់ថា វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសថតរូបនេះ នឹងផ្តល់ឱ្យសិក្ខាកាមទាំងអស់នូវគុណវុឌ្ឍថ្មី និងការដកស្រង់បាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់ជំរុញនិងលេីកកម្ពស់តម្លៃជំនាញវិជ្ជាជីវៈរបស់បណ្តាសិក្ខាកាមទាំងអស់ ពិសេសរួមចំណែកធ្វេីឱ្យជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម តាមរយៈបំណិនក្នុងការផ្តិតយករូបភាពនានាក្នុងព្រឹត្តិការណ៍។

បើតាមលោកស្រី Mai Huong Giang (ម៉ៃ ហឿង សាង ) អគ្គនាយករង នៃអគ្គនាយកដ្ឋានសារព័ត៌មាន ក្រសួងព័ត៌មាន និងសារគមនាគមវៀតណាម បានឱ្យដឹងថា កាលពីឆ្នាំ២០២២កន្លងទៅ ប្រទេសវៀតណាមបានរៀបចំព្រឹតិ្តការណ៍ស៊ីហ្គេម ក្នុងនោះក៏មានអ្នកសារព័ត៌មានកម្ពុជា បានមកចូលរួមកម្មវិធីបើ និងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដើម្បីផ្លាស់ប្តូរនិងដកស្រង់បទពិសោធន៍នាពេលនោះដែរ។ បន្ទាប់មកភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកម្មវិធីបន្តបន្ទាប់ ក្នុងនោះគឺវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកសារព័ត៌មានកម្ពុជា លើប្រធានបទស្តីពីជំនាញថតរូប បច្ចេកទេសសម្រាប់ព្រឹតិ្តការណ៍ស៊ីហ្គេម។ ដូច្នេះការចូលរួមនាពេលនេះ របស់សិក្ខាកាមកម្ពុជា នឹងអាចមានបទពិសោធន៍ក្នុងអាជីពរបស់ខ្លួន ដើម្បីអនុវត្តជាក់ស្ដែងនៅក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាពេលខាងមុខនេះក្នុងប្រទេសរបស់ខ្លួន។ លោកស្រី ជឿជាក់ថាសិក្ខាកាមកម្ពុជា នឹងទទួលបានជំនាញបច្ចេកទេសថត ពីអ្នកជំនាញរបស់ប្រទេសវៀតណាម ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការថតរូបកីឡា ដែលមិនត្រឹមតែក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប៉ុណ្ណោះទេ ថែមទាំងនៅក្នុងព្រឹត្ដិការណ៍ កីឡាធំៗទៀតផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញថតរូបសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់២៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហូជីម៉ិញ ប្រទេសវៀតណាម ដែលមានសិក្ខាកាមនៃក្រសួងព័ត៌មានសរុបចំនួន៣១រូប ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក្រសួងព័ត៌មានបច្ចេកទេសថតរូប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប មានកំណើនទេសចរអន្តរជាតិជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២

វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប រំពឹងមានភាពប្រសើរឡើងខ្លាំងនៅឆ្នាំ២០២៣ ខណៈ៣ខែដើមឆ្នាំ ភ្ញៀវទេសចរអន្តរជាតិមានរហូតដល់ប្រមាណ ២៤ម៉ឺននាក់

តំណាងរាស្ត្រមណ្ឌលសៀមរាប បើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់

តំណាងរាស្ត្រមណ្ឌលសៀមរាប បើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៣៥គ្រួសារនៅស្រុកស្វាយលើខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៣៥គ្រួសារនៅស្រុកស្វាយលើខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.