Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប រំពឹងមានភាពប្រសើរឡើងខ្លាំងនៅឆ្នាំ២០២៣ ខណៈ៣ខែដើមឆ្នាំ ភ្ញៀវទេសចរអន្តរជាតិមានរហូតដល់ប្រមាណ ២៤ម៉ឺននាក់

ដោយ Pothe Thun
20/04/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
២ខែដើមឆ្នាំ២០២៣ ខេត្តសៀមរាប មានកំណើនទេសចរអន្តរជាតិជាង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២២
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើគិតត្រឹមឆ្នាំ២០២២ ភ្ញៀទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប មានចំនួនសរុបប្រមាណ ២៨មុឺននាក់ ដោយឡែកគិតត្រឹម ៣ខែដើមឆ្នាំ២០២៣ ភ្ញៀទេសចរអន្តរជាតិមានចំនួនសរុបប្រមាណ ២៤ម៉ឹននាក់រួចទៅហើយ ដែលតួលេខនេះបានបង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងខេត្ត នេះបើតាមការលើកឡើងរបស់ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ក្នុងវេទិកាពិភាក្សា និងចែករំលែកបទពិសោធ ស្ដីពីការសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍មួយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

លោក យុន លីនណេ បញ្ជាក់ថា ការទទួលបានកំណើនចំនួនភ្ញៀវទេសចរ នៃក្ដីសង្ឃឹមនេះ គឺដោយសារតែប្រទេសកម្ពុជាមានសន្តិភាព ការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងមានប្រសិទ្ធរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត រហូតទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេស១៦៦ និងការត្រៀមលក្ខណៈទទួលឧស្សាហកម្មទេសចរណ៍ SOP។ លើសពីនោះ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ការកែលម្អសោភណ្ឌភាពស្ទឹងសៀមរាប ដែលផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន និងគម្រោងទីក្រុងឆ្លាតវៃ ព្រមជាមួយការបើកដំណើរការនូវព្រលានយន្តហោះអន្តរជាតិសៀមមរាប អង្គរនាខែតុលាខាងមុខ នឹងជួយជំរុញឱ្យខេត្តទេសចរណ៍ដ៏ធំមួយនេះ កាន់តែមានសក្ដានុពល អាចទទួលភ្ញៀវទេសចរពីជុំវិញពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានលើកឡើងផងដែរថា នាដើមឆ្នាំ២០២៣នេះ ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បានសម្រេចឯកភាពលើផែនការសកម្មភាពសំខាន់ ៥ចំណុច ដើម្បីបន្តការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជួយគាំទ្រដល់យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023)” ក្រោមទិសស្លោក “រាល់ថ្ងៃ គឺជាអច្ឆរិយ: (Every day is a Wonder)”។ ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញនៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍ តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា យើងរំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ ២ លាននាក់ នៅក្នុង២០២៣ ដែលជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមផងដែរ។

សូមរំលឹកថា សម្រាប់រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ១៣លាននាក់ ក្នុងនោះ ទេសចរជាតិមានប្រមាណជាង ១៣លាននាក់ និងទេសចរអន្តរជាតិមានជាង ៥ម៉ឺននាក់។ ក្នុងនោះដែរ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ២លាននាក់ និងជាប់ចំណាត់ថ្នាក់លេខ១ ជាខេត្តមានទេសចរទៅកម្សាន្តច្រើនជាងគេបំផុត។

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្ត្រមណ្ឌលសៀមរាប បើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់

តំណាងរាស្ត្រមណ្ឌលសៀមរាប បើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៣៥គ្រួសារនៅស្រុកស្វាយលើខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៣៥គ្រួសារនៅស្រុកស្វាយលើខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គម្រោងជួសជុលផ្លូវដីក្រាលគ្រួសក្រហម ក្នុងឃុំចំនួន៣ ក្នុងស្រុកស្រីស្នំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជួសជុលផ្លូវដីក្រាលគ្រួសក្រហម ក្នុងឃុំចំនួន៣ ក្នុងស្រុកស្រីស្នំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.