Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងជួសជុលផ្លូវដីក្រាលគ្រួសក្រហម ក្នុងឃុំចំនួន៣ ក្នុងស្រុកស្រីស្នំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

ដោយ Pothe Thun
21/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងជួសជុលផ្លូវដីក្រាលគ្រួសក្រហម ក្នុងឃុំចំនួន៣ ក្នុងស្រុកស្រីស្នំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងជួសជុលផ្លូវដីក្រាលគ្រួសក្រហម ក្នុងឃុំចំនួន៣ ក្នុងស្រុកស្រីស្នំ គឺឃុំត្រំាសសរ ឃុំប្រីយ៍ និងឃុំក្លាំងហាយ ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មឃុំ សង្កាត់ទាំង៣ និងក្រុមហ៊ុនម៉ៅការផងដែរ។

លោក ឡាត ស៊ើប ប្រធានគណៈកម្មការលទ្ធកម្មឃុំត្រាំសសរ បានឲ្យដឹងថា គណៈកម្មការលទ្ធសង្កាត់ បានដាក់ឲ្យដេញថ្លៃ ជួសជុលផ្លូវដីស ស្ថាបនាទៅជាផ្លូវក្រាលគ្រួសក្រហម ២ខ្សែរ ប្រវែង ១,១០០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់គ្រួស ០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោងចំនួន២ ក្នុងតម្លៃប៉ាន់ស្មាន ៨១,៩៦០,៥៣០រៀល។ ដោយមានក្រុមហ៊ុនម៉ៅការ ដាក់សំណើដេញថ្លៃចំនួន ៤ក្រុមហ៊ុន ក្រោយពីបានពិនិត្យ និងវាយតម្លៃលើសំណុំឯកសារដំណើរដេញថ្លៃរបស់អ្នកទទួលការ ក្នុងនោះលទ្ធផលបានទៅលើ ក្រុមហ៊ុន វឿង សុម៉េង ក្នុងទឹកប្រាក់ចំនួន ៧៨,១០០,០០០រៀល។

ចំណែកលោក ម៉ក់ ហាក់ ប្រធានគណៈកម្មការលទ្ធកម្មឃុំប្រីយ៍ បានឲដឹងថា គណៈកម្មការលទ្ធសង្កាត់ បានដាក់ឲ្យដេញថ្លៃ ជួសជុលផ្លូវក្រាលគ្រួសក្រហម ២ខ្សែរ ប្រវែង ១,០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់គ្រួស ០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោងចំនួន២ ក្នុងតម្លៃប៉ាន់ស្មាន ៨២,៥១១,៨១៩រៀល។ ដោយមានក្រុមហ៊ុនម៉ៅការ ដាក់សំណើដេញថ្លៃចំនួន ៤ក្រុមហ៊ុន ក្រោយពីបានពិនិត្យ និងវាយតម្លៃលើសំណុំឯកសារដំណើរដេញថ្លៃរបស់អ្នកទទួលការ ក្នុងនោះលទ្ធផលបានទៅលើ ក្រុមហ៊ុន ញ៉ូវ ចន្ទី អអឹមធីវីខនស្រ្កាក់សិន ក្នុងទឹកប្រាក់ចំនួន ៨០,០១០,០០០រៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែកលោក ពិក អេង ប្រធានគណៈកម្មការលទ្ធកម្មឃុំក្លាំងហាយ បានឲដឹងថា គណៈកម្មការលទ្ធសង្កាត់ បានដាក់ឲដេញថ្លៃ ជួសជុលផ្លូវដីស ស្ថាបនាទៅជាផ្លូវក្រាលគ្រួសក្រហម ២ខ្សែរ ប្រវែង ១,៣៥០ ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់គ្រួស ០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោងចំនួន២ ក្នុងតម្លៃប៉ាន់ស្មាន ៩២,៧០៤,៩៣៤រៀល។ ដោយមានក្រុមហ៊ុនម៉ៅការ ដាក់សំណើដេញថ្លៃចំនួន៤ ក្រោយពីបានពិនិត្យ និងវាយតម្លៃលើសំណុំឯកសារដំណើរដេញថ្លៃ ក្នុងនោះលទ្ធផលបានទៅលើក្រុមហ៊ុន ញ៉ូវ ចន្ទី អអឹមធីវីខនស្រ្កាក់សិន ក្នុងទឹកប្រាក់ ៩០,៤៥០,000 រៀលផងដែរ។

ជាមួយគ្នានោះ ក្រុមហ៊ុនទាំងអស់ ដែលបានដេញថ្លៃតម្លៃទាបទី១ នៅគម្រោងជួសជុលផ្លូវដីស ក្រាលគ្រួសក្រហម និងជួសជុលផ្លូវក្រាលគ្រួសក្រហមទាំង ៣ឃុំ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាឲ្យបានត្រឹមត្រូវទៅតាមគំនូប្លង់បច្ចេកទេស ទៅតាមលក្ខណ្ឌដូចមានចែងក្នុងកិច្ចសន្យា៕

អត្ថបទ និងរូបភាព៖ លោក ហ៊ុន ឆៃលាង
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ដេញថ្លៃផ្លូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ហេតុអ្វីអ្នករស់នៅជុំវិញស្ពានបុរាណកំពង់ក្តី ខេត្តសៀមរាប ធ្វើពិធីឆ្លងឆ្នាំខ្មែរក្រោយគេ?

ហេតុអ្វីអ្នករស់នៅជុំវិញស្ពានបុរាណកំពង់ក្តី ខេត្តសៀមរាប ធ្វើពិធីឆ្លងឆ្នាំខ្មែរក្រោយគេ?

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលក្នុងពិធីបុណ្យឆ្លងចេត្រ នៅវត្តសំរោង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលក្នុងពិធីបុណ្យឆ្លងចេត្រ នៅវត្តសំរោង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប

បេះដូងបត់ជិត៤លានបេះដូង ដែលតាំងលម្អនៅក្នុងបរិវេណប្រាសាទអង្គរ ត្រូវបានក្រុមការងាររើចេញវិញហើយ

បេះដូងបត់ជិត៤លានបេះដូង ដែលតាំងលម្អនៅក្នុងបរិវេណប្រាសាទអង្គរ ត្រូវបានក្រុមការងាររើចេញវិញហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.