Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

បេះដូងបត់ជិត៤លានបេះដូង ដែលតាំងលម្អនៅក្នុងបរិវេណប្រាសាទអង្គរ ត្រូវបានក្រុមការងាររើចេញវិញហើយ

ដោយ Pothe Thun
24/04/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
បេះដូងបត់ជិត៤លានបេះដូង ដែលតាំងលម្អនៅក្នុងបរិវេណប្រាសាទអង្គរ ត្រូវបានក្រុមការងាររើចេញវិញហើយ
84
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បេះដូងបត់ជិត ៤លានបេះដូង ដែលបានដោតជាអក្សរខ្មែរ និងជារូបបេះដូង នៅបរិវេណប្រាសាទអង្គរវត្ដ ត្រូវបានដករៀបចំទុកវិញហើយ បន្ទាប់ពីបានបំបែកឯតទ្ទកម្មបេះដូងច្រើនជាងគេលើពិភពលោក ដោយ Guinness World Records នៃយុទ្ធនាការ Beyond The Games កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣កន្លងមក។

លោក ធុន សីហា យុវជនស្ម័គ្រចិត្ដនៃក្រុមការងារ Beyond The Games បានឱ្យដឹងនៅថ្ងៃទី២៤ ខែមេសានេះថា បេះដូងដែលរៀបជាអក្សរខ្មែរ និងរូបបេះដូង បានដកប្រមូល រៀបចំទុកដាក់ហើយ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ប៉ុន្ដែបេះដូងជាទ្រង់ដែកត្រីកោណបានរុះរើកាលពីម្សិលមិញ ដើម្បីយកទៅដាក់បង្ហាញជាសួននៅរាជធានីភ្នំពេញបន្ដទៀត ដែលធ្វើឡើងនៅវិមានឈ្មះឈ្នះ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងកម្មវិធី Beyond The Games ។ លោកបន្ដថា បេះដូងបត់ក្រដាស់នេះ បានរៀបចំនៅបរិវេណប្រាសាទអង្គរចាប់ពីថ្ងៃទី៧ ខែមេសា ហើយនៅថ្ងៃទី១១ ខែមេសា បានប្រកាសបំបែកកំណត់ត្រាពិភពលោក បេះដូងច្រើនជាងគេ ដោយ Guinness World Records នៃយុទ្ធនាការ Beyond The Games។ ក្រោយពីការរៀបចំជារូបអក្សរខ្មែរ និងរូបបេះដូងមានភ្ញៀវទេសចររាប់លាននាក់ទៅទស្សនា។

ជាមួយគ្នានោះដែរ មន្ដ្រីអាជ្ញាធរជាតិអប្សរាពីររូប ដែលជាក្រុមអ្នកមើលថែរក្សាបេះដូងបត់ បានឱ្យដឹងថា ក្រោយពីបេះដូងបត់បានបង្ហាញឱ្យពិភពលោកបានឃើញ នៅបរិវេណប្រាសាទអង្គរកន្លងមក បានទាក់ទាញអ្នកទេសចរជាតិអន្ដរជាតិយ៉ាងច្រើនកុះករទៅទស្សនា និងថតផ្ដិតយករូបភាពជាអនុស្សាវរីយ៍ ជាក់ស្ដែងក្រោយចូលឆ្នាំ មានអ្នកទេសចរជាតិនិងអន្ដរជាតិទៅទស្សនាជិតមួយម៉ឺននាក់ក្នុងមួយថ្ងៃ។មន្ដ្រីដដែលបានបន្ដថា បើទោះបីបេះដូងបត់នេះ បានដកចេញវិញក្ដី ក៍ប៉ុន្ដែទស្សនីយភាពបេះដូងច្រើនជាងគេលើពិភពលោកនេះ បានបង្ករភាពសប្បាយរីករាយ និងមានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ពួកគាត់រំពឹងថា ឆ្នាំក្រោយៗទៀត ក្រុមការងារបាយ័នឌឺហ្គេមនឹងមានកម្មវិធីល្អៗជាច្រើនទៀត ដើម្បីទាក់ទាញអ្នកទេសចរទៅកំសាន្ដនិងបង្កើតស្នាមញញឹមដល់កូនខ្មែរគ្រប់ៗរូប៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: បេះដូងបត់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីព័ត៌មានកម្ពុជា ៣១រូបទទួលបានការបំប៉នជំនាញច្ចេកទេសថតរូបភាពនៅប្រទេសវៀតណាម សម្រាប់ព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជា

មន្ត្រីព័ត៌មានកម្ពុជា ៣១រូបទទួលបានការបំប៉នជំនាញច្ចេកទេសថតរូបភាពនៅប្រទេសវៀតណាម សម្រាប់ព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជា

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត

គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប

គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.