Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីព័ត៌មានកម្ពុជា ៣១រូបទទួលបានការបំប៉នជំនាញច្ចេកទេសថតរូបភាពនៅប្រទេសវៀតណាម សម្រាប់ព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជា

ដោយ Pothe Thun
24/04/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីព័ត៌មានកម្ពុជា ៣១រូបទទួលបានការបំប៉នជំនាញច្ចេកទេសថតរូបភាពនៅប្រទេសវៀតណាម សម្រាប់ព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជា
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ ខែមេសា ឆ្នាំ២០២៣ គណៈប្រតិភូនៃក្រសួងព័ត៌មាន ដែលបានដឹកនាំដោយ ឯកឧត្ដម ជ្រីម ឆេងលីម ទីប្រឹក្សា និងអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ រួមទាំងសក្ខាកាមទាំង ៣១ រូបបានមកទស្សនៈកិច្ចសិក្សា និងបំប៉នបន្ថែមលើបច្ចេកទេសថតរូប នៅទីក្រុងហូជីមុីញ ប្រទេសវៀតណាម។

ឯកឧត្ដម ជ្រីម ឆេងលីម មានប្រសាសន៍ថា រយៈពេល ៥ថ្ងៃកន្លងទៅ មន្ត្រីរាជការដែលក្រសួងព័ត៌មានកម្ពុជា ដែលជាសិក្ខាកាមទទួលបានការបណ្តុះបណ្តាល រយៈពេលខ្លី ស្តីពីជំនាញបច្ចេកទេសថតរូប សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដោយមានលោកគ្រូដ៏ចំណានចំនួនពីររូប គឺលោក Nguyen Quang Liem និងលោក Nguyen Doc Lap ដែលសុទ្ធសឹងជាអ្នកដែលមានបទពិសោធន៍ ច្រើនឆ្នាំក្នុងអាជីពជាអ្នកកាសែត និងថតរូបសម្រាប់ព្រឹត្តិការណ៍កីឡាជាច្រើន ដែលបានបង្ហាត់បង្ហាញ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃ ផ្ទាល់ខ្លួនជាមួយសិក្ខាកាមទាំងអស់បានស្ដាប់ និងបានយល់បន្ថែមអំពីទ្រឹស្ដីមូលដ្ឋាន អំពីរបៀបនៃការប្រើប្រាស់ ការគ្រប់គ្រងសម្ភារៈថតរូប ការជ្រើសរើសប្លង់ថតរូប ការសង្កេត និងស្វែងយល់ពីសកម្មភាពក្នុងការប្រកួតកីទ្បានីមួយៗ ហើយដើម្បីទទួលបាននូវរូបភាពច្បាស់ ប្រកបដោយគុណតម្លៃអាចប្រើប្រាស់សម្រាប់ផ្សព្វផ្សាយ ដែលទាំងអស់នោះជាចំណុចគោលសំខាន់ៗ សម្រាប់សិក្ខាកាម ជាអ្នកប្រកបអាជីពថតរូបសម្រាប់កាសែត និងសិក្ខាកាមមួយចំនួនដែលធ្លាប់តែ ជាអ្នកសរសេរអត្ថបទកាសែត តែមានឱកាសបានមកចូលរួមវគ្គ បណ្តុះបណ្តាលជំនាញបច្ចេកទេសថតរូបនាពេលនេះ វាហាក់បីដូចជាយើង កំពុងទទួលបាននូវចំណេះដឹង ជំនាញថ្មី សមត្ថភាព និងផ្ដល់ឱកាសសម្រាប់ខ្លួនឯងបន្ថែមទៀតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម បានវាយតម្លៃខ្ពស់នូវវគ្គបណ្ដុះបណ្តាល និងការធ្វើលំហាត់អនុវត្តន៍តាមក្រុមនីមួយៗ ជាពិសេសការទទួលរៀបចំបដិសណ្ឋារកិច្ចទាំងបន្ទបើសិក្សាការ ស្នាក់នៅ និងការហូបចុករបស់សិក្ខាកាមទាំងអស់ ដែលអគ្គនាយកដ្ឋានសារព័ត៌មានបានរៀបចំឡើងបានយ៉ាងល្អប្រសើរ។ ឯកឧត្ដម ជ្រីម ឆេងលីម តំណាងអោយក្រសួងព៍ត៌មាន ក៏បានស្នើសុំក្រសួងព័ត៏មានវៀតណាម ចំនួនពីរចំណុច ទី១ ជួយបង្កើនចំនួនវគ្គបណ្តុះបណ្តាលជូនសិក្ខាកាមជាមន្ត្រីវ័យក្មេងក្រសួងព័ត៌មាន បន្ថែមទៀតនិងទី២ ស្នើសុំ ឯកឧត្តម លីវ ឌីញហ្វិក ពិនិត្យលទ្ធភាពដើម្បីជួយបន្តបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ក្រសួងព័ត៌មានកម្ពុជាក្នុងផ្នែកឌីជីថលនេះបន្ថែម។

ថ្លែងក្នុងពិធីបិទនិងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនា ថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣ ឯកឧត្ដម Luu Dinh Phuc (លីវ ឌីញហ្វិក) អគ្គនាយក នៃអគ្គនាយក ដ្ឋានសារព័ត៌មាន ក្រសួងព័ត៌មាន និងសារគមន៍គម នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម មានប្រសាន៍ថា ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ គ្រូបង្រៀងខាងវៀតណាម បានណែនាំ ពន្យល់ដល់ភាគីមិត្តទាំងអស់គ្នា អំពីខ្លឹមសារជាមូលដ្ឋានបំផុតអំពីការថតរូប ការជ្រើសរើសប្លងថតរូបមុំថត ជាពិសេសគឺបច្ចេកទេសថតរូបបែបកីឡា សម្រាប់វិញ្ញាសារកីឡាផ្សេងៗគ្នាដូចជា កីឡា Indoor outdoor កីឡាមានសកម្មភាពចល័ត ឬ អចល័ត ហើយ សិក្ខាកាមទាំងអស់ក៏ទទួលបានបទពិសោធន៍ជាក់ស្ដែងនៅវគ្គផ្ដាច់ព្រ័ត្រជើងឯកអត្តពលកម្មជនពិការ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាជាតិប្រចាំទីក្រុងហូជីមិញផងដែរ។

ឯកឧត្ដម Luu Dinh Phuc (លីវ ឌីញហ្វិក) តាងនាម ក្រសួងព័ត៌មាន និងសារគមនាគមន៍វៀតណាម សូមសម្តែងនូវការគោរព និងថ្លែង អំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អពីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម ជ្រីម ឆេងលីម ចំពោះការគាំទ្រយ៉ាងសកម្មដល់អគ្គនាយកដ្ឋានសារព័ត៌មាន ក្រសួងព័ត៌មាន និងសារគមនាគមន៍វៀតណាម ក្នុងការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ជំនាញច្ចេកទេសថតរូបភាពព្រឹត្តិការណ៍កីឡាសុីហ្គេម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត

គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប

គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៨គ្រួសារ នៅស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៨គ្រួសារ នៅស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.