Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប

ដោយ Pothe Thun
26/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកពាក់ព័ន្ធមកពីខេត្តជាប់បឹងទន្លេសាប ចំនួនបី មានខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិសាត់ រួមនឹងមន្ត្រីអង្គការសង្គមស៊ីវិល បានចូលរួមសម្ពោធនូវគម្រោងថ្មីចំនួន២ ដែលគម្រោងទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប។

ប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលាសម្ពោធគម្រោងថ្មីនេះ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នៅសណ្ឋាគារអង្គរផារ៉ាឌី ខេត្តសៀមរាប លោក យុក សេងឡុង នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បាន លើកឡើងថា គម្រោងថ្មីទាំង០២ នេះ មានគម្រោងទី១ “លើកកម្ពស់សិទ្ធិសហគមន៍មូលដ្ឋានឆ្ពោះទៅរកនិរន្ដរភាពធនធានជលផលនៅបឹងទន្លេសាប” និង ទី២ ជាគម្រោង“អភិរក្សជីវៈចម្រុះ និងប្រែប្រួលអាកាសធាតុ នៅបឹងទន្លេសាប” ។ លោកបានបន្តថា គម្រោងទាំង២នេះពិតជាមានសារៈសំខាន់ណាស់នៅក្នុងការចូលរួមចំណែកគ្រប់គ្រង និងអភិរក្សនូវធនធានធម្មជាតិ/ធនធានជលផលនៅក្នុងបឹងទន្លេសាប ជាពិសេសគម្រោងនេះ នឹងចូលរួមធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជានេសាទ នៅក្នុងតំបន់គោលដៅគម្រោង តាមរយៈការបង្កើតប្រភពមុខរបរចម្រុះ ដូចជាការកែឆ្នៃផលនេសាទ ការកែឆ្នៃកាបូប វត្ថុអនុស្សាវរីយ៍ដែលធ្វើពីកំប្លោក រួមទាំងអនុផលព្រៃលិចទឹក ជាពិសេសគឺការពង្រឹង សេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ ការសាងសង់ផ្សារបណ្តែតទឹកត្រីគល់រាំង ការសាងសង់ផ្ទះលំហែរ បឹងហ្គាឡូបណ្តែត និងការសាងសង់មជ្ឈមណ្ឌលជីវៈចម្រុះ វប្បធម៌ និងសង្គម។

លោក យុក សេងឡុង បញ្ជាក់ថា គម្រោងទាំង២នេះ បានផ្តោតលើ៣ចំណុចធំៗ នោះគឺទី១ផ្តោតលើការអភិរក្សត្រីមេពូជ នៅអតីតឡូតិ៍នេសាទលេខ២ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានផ្ទៃដី៩២១ហិកតា ទី២ ការបង្កើនជីវភាពជូនប្រជាពលរដ្ឋក្នុងតំបន់គោលដៅគម្រោង តាមរយៈការបង្កើតប្រភពមុខរបរចម្រុះ ជាពិសេសសេវាកម្មអេកូទេសចរណ៍ និងទី៣ ការលើកកម្ពស់សុខមាលភាព និងបរិស្ថាននៅក្នុងសហគមន៍ ដូចជាការគ្រប់គ្រងសំណល់ប្លាស្ទីក ការកែច្នៃសំរាមជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រធាននាយកដ្ឋាន អភិរក្សតំបន់ដីសើមទឹកសាប នៃក្រសួងបរិស្ថាន លោក ហុង ចំណាន បានលើកឡើងថា គម្រោងទាំងនេះមានសកម្មភាព ស្របទៅតាមទស្សនៈវិស័យ ផែនការ“យុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ ឆ្នាំ២០១៦-២០២៣” “ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៧-២០២៦” “យុទ្ធ សាស្រ្ត រេដបូកជាតិ ឆ្នាំ២០១៧-២០២៦” “គោលការណែនាំស្តីពីនិតិវិធី និងដំណើរការ នៃការរៀបចំ សហគមន៍តំបន់ការពារធម្មជាតិ” “គោលការណ៍ណែនាំស្តីពី ការកំណត់បែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ” “គោលការណ៍ណែនាំបច្ចេកទេសសម្រាប់ ការរៀបចំផែនការគ្រប់គ្រងតំបន់ការ ពារធម្មជាតិ” “សារាចរណណែនាំលេខ០៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា” ក៏ដូចជាផែនការយុទ្ធសាស្រ្ត និង កម្មវិធីពាក់ព័ន្ធនានា។
តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការរបស់រាជរដ្ឋាភិបាលធ្វើសកម្មភាពលើការងារគ្រប់គ្រងតំបន់ការពារធម្មជាតិដែលបានបង្កើតឡើងចំនួន២៣កន្លែង នៅឆ្នាំ១៩៩៣ ៤១កន្លែងនៅឆ្នាំ២០១៦ និង៧៣កន្លែងនៅឆ្នាំ២០២៣ រួមទាំងតំបន់របៀងអភិរក្សជីវៈចម្រុះចំនួន៣កន្លែងដែលស្មើនឹង ៧,២លានហិកតា ស្មើនឹង៤១%នៃផ្ទៃដីទូទាំងប្រទេស ក្នុងនោះ៣០%គឺជាតំបន់ដីសើម នៅក្នុងតំបន់បឹងទន្លេសាប និងតាមដងទន្លេមេគង្គ ។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់យ៉ាងខ្លាំងលើការអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ធនធានធម្មជាតិរបស់ប្រជាពលរដ្ឋប្រកបដោយនិរន្តរភាពដោយមានចែងនៅក្នុងយុទ្ធសាស្រ្ដចតុកោណ ក្នុងការឈានទៅសម្រេចគោលដៅនយោបាយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។កន្លងមកនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានចូលរួមការពារធនធានធម្មជាតិយ៉ាងល្អប្រសើរដែលរួមមានការបង្កើតតំបន់រ៉ាមសារចំនួន ៥កន្លែង មានដូចជា តំបន់រ៉ាមសារបឹងទន្លេឆ្មារ តំបន់រ៉ាមសារកោះកាពិ តំបន់រ៉ាមសារស្ទឹងត្រែង តំបន់រ៉ាមសារព្រែកទាល់ និងតំបន់រ៉ាមសារស្ទឹងសែន ដែលស្ថិតនៅក្នុងឃុំផាត់សណ្ដាយ។ ជាមួយគ្នានោះដែរ តំបន់រ៉ាមសារនីមួយៗ មានធនធានធម្មជាតិ និងជីវៈចម្រុះដែលមានសក្តានុពលសម្រាប់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ នៅក្នុងតំបន់ សហគមន៍ និងមានតម្លៃរួមលើកិច្ចការពារ និងអភិរក្សបរិស្ថានជុំវិញ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់

Tags: ​បឹង​ទន្លេសាបសហគមន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៨គ្រួសារ នៅស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៨គ្រួសារ នៅស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលថវិកាពីសប្បុរសជនអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលថវិកាពីសប្បុរសជនអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣

អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

អាជ្ញាធរជាតិអប្សរារៀបចំកៅអីឈើសម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក នៅពេលដើរទស្សនាតាមប្រាសាទនានា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.