Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត

ដោយ Pothe Thun
26/04/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្ត
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកអង្គសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, សយ ទិត្យាវង្ស សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាងឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលអភិបាលរងក្រុងស្រុក និងអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនរូប។

ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសន្ទុះរីកចម្រើនគួរឱ្យកត់សំគាល់ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបើកទូលាយនូវសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ ស្របតាមសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃកម្ពុជា។ ឯកឧត្ដមបន្តថា ស្របពេលដែលបរិបទពិភពលោកទាំងមូល មានការវិវត្តន៍យ៉ាងខ្លាំង ផ្នែកបច្ចេកវិទ្យាព័ត៌មានគ្រប់ប្រភេទរួមមាន Offline , Online និងបណ្តាញសង្គមជាច្រើន បានធ្វើការផ្សព្វផ្សាយយ៉ាងសម្បូរបែបទាំងព័ត៌មានវិជ្ជមាន និងអវិជ្ជមាន បានជះឥទ្ធិពលដល់សង្គមជាតិ និងពិភពលោក បានធ្វើឲ្យវិស័យព័ត៌មាន មានសារៈសំខាន់ណាស់ ក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល និង អាជ្ញាធរដែនដី ដូច្នេះដើម្បីអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ថ្ងៃនេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលា ស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងគោលបំណងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែប្រសើរឡើង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានសម្ដែងនូវការគាំទ្រទាំងស្រុងចំពោះសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន ដែឬលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលពិរពណ៍កោះពេជ្រ ដែលសម្តេចបានជំរុញដល់ក្រសួងស្ថាប័ន និងអង្គភាពមានសមត្ថកិច្ចបង្កើនការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន។ លោកក៏បានសំណូមពរដល់អ្នកសារព័ត៌មានអាជីព និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ យកចិត្តទុកដាក់ក្នុងការផលិតព័ត៌មានផ្សព្វផ្សាយ ក៏ដូចជាការបញ្ជេញមតិត្រូវគោរពទៅតាមដែនកំណត់សិទ្ធិ ដែលបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា ដែលមានចែងពីសិទ្ធិក្នុងការបញ្ចេញមតិ ។ល។ ស្របតាមប្រសាសន៍សម្តេចតេជោ «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត» ត្រូវគោរពសិទ្ធិអ្នកដ៏ទៃ មិនមែនចេះតែផ្សាយតាមចិត្តនឹកឃើញនោះទេ។

មានប្រសាសន៍ក្នុងពិធីបើកអង្គសិក្ខាសាលានេះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រៀបប្រដូចវិស័យព័ត៌មានទៅនឹងខ្យល់ដកដង្ហើម ខណៈដែលម្នាក់ៗមិនដែលបានគិតថាខ្យល់ដកដង្ហើមសំខាន់នោះទេ ទាល់តែថប់ដង្ហើម ឬលង់ទឹកទើបដឹងថាខ្យល់មានសារសំខាន់ប៉ុណ្ណា ពិសេសឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកក្រមសីលធម៌នៃវិជ្ជាជីវៈមាន ថាពិតជាមានសារសំខាន់ណាស់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍បន្តថា ៖ក្រមសីលធម៌ដែលចាត់ទុកដូចជាខ្យល់នៅក្នុងបាឡុងនោះ គឺ ៖ ទី១ . រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ , ទី២ វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា ហើយការប្រើប្រាស់ភាសាថ្លៃថ្នូរ របស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឲ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម ដូច្នេះ ក្រមសីលធម៌ តាមរយៈការធ្វើការងារដោយវិជ្ជាជីវៈ ធ្វើជាអ្នកសារព័ត៌មាន យើងត្រូវធ្វើការងារមានក្រមសីលធម៌ ត្រូវគោរពក្រមសីលធម៌នេះឲ្យបាន ត្រូវនិយាយ និងគោរពមនុស្សទាំងអស់នៅក្នុងសង្គមដូចគ្នា។ ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍បន្ថែមថា សម្រាប់ការងារមួយចំនួនធំ វាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មានផងដែរ មានកិច្ចការខ្លះយើងអាចនិយបាន និងកិច្ចការខ្លះយើងមិនអាចនិយាយបាន ពផលគឺ ការផ្សព្វផ្សាយព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈត្រូវចេះពីក្រមសីលធម៌ យល់ពីច្បាប់ ស្តីពីរបបអ្នកសារព័ត៌មាន និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីដឹងថា តើសិទ្ធិរបស់ខ្លួនមានទំហំប៉ុណ្ណា ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មានទាំងនេះបាន មិនមែនគ្រាន់តែថតរួចហើយផ្សព្វផ្សាយនោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរំឮកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ មានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិត វានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់ ព្រោះក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មាន ត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គម ។
សូមបញ្ជាក់ថា នៅខេត្តសៀមរាប មានស្ថានីយវិទ្យុកំពុងដំណើរការផ្សាយមានចំនួន ៣៨ស្ថានីយ ក្នុងនោះផ្សាយផ្ទាល់មានចំនួន ១៧ស្ថានីយ , ស្ថានីយទូរទស្សន៍ មានចំនួន ១៨ស្ថានីយ រួមមាន៖ ស្ថានីយទូរទស្សន៍ជាតិខេត្ត (Online) ចំនួន១ស្ថានីយ, ទូរទស្សន៍រលកធាតុអាកាសផ្សាយបន្ត មានចំនួន ១២ស្ថានីយ និងស្ថានីយទូរទស្សន៍ខ្សែកាប មានចំនួន ០៥ស្ថានីយ , អង្គភាពគេហទំព័ចំនួន ២៧ អង្គភាព , កាសែត ១២អង្គភាព (គ្មានសកម្មភាព ) , ស្នាក់ការអង្គភាពសារព័ត៌មានក្នុងខេត្តមានចំនួន ៣៩ , អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្ត មាន ៨៦អង្គភាព និងមានភ្នាក់ងារយកព័ត៌មានចំនួន ៣៣០នាក់ ក្នុងនោះស្រីចំនួន ៣៣នាក់៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស និង លោក ជា ស្រស់
កែសម្រួល៖ លោក លីវ សាន្ត

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបសារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប

គម្រោងថ្មីចំនួន២ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍និងរក្សានិរន្តភាពធនធានជលផលនៅក្នុងបឹងទន្លេសាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៨គ្រួសារ នៅស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៨គ្រួសារ នៅស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលថវិកាពីសប្បុរសជនអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលថវិកាពីសប្បុរសជនអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.