Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ហេតុអ្វីអ្នករស់នៅជុំវិញស្ពានបុរាណកំពង់ក្តី ខេត្តសៀមរាប ធ្វើពិធីឆ្លងឆ្នាំខ្មែរក្រោយគេ?

ដោយ Pothe Thun
21/04/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ហេតុអ្វីអ្នករស់នៅជុំវិញស្ពានបុរាណកំពង់ក្តី ខេត្តសៀមរាប ធ្វើពិធីឆ្លងឆ្នាំខ្មែរក្រោយគេ?
100
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជារៀងរាល់ឆ្នាំ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់ ប្រជាពលរដ្ឋរស់នៅជុំវិញស្ពានបុរាណកំពង់ក្តី រួមមានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម ហើយក៏មានអ្នកភូមិផ្សេងទៀត នៃស្រុកជីក្រែង តែងតែឯកភាពគ្នា រៀបចំកិច្ចពិធីឆ្លងឆ្នាំនៅក្នុងបរិវេណវត្តកំពង់ក្តី ទៅតាមទំនៀមព្រះពុទ្ធសាសនា និងធ្វើការសែនព្រេនអារុក្ខ អារក្ស អ្នកតា ទៅតាមលំដាប់លំដោយនៃទំនៀមទម្លាប់ពីបុរាណមក។

ទោះបីជាមានពិធីសាសនា និងសែនព្រេនផ្សេងៗក្ដី ប៉ុន្តែលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ពន្យល់ថា នេះមិនមែនជាការចៃដន្យទេ ដែលអ្នករស់នៅជុំវិញស្ពានបុរាណកំពង់ក្ដី យកថ្ងៃ១កើត ខែពិសាខ ដែលជាពេលវេលាឆ្លងឆ្នាំថ្មី។ កាលកំណត់ពីដើមរៀងមកនេះ វាក៏បានឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់អ្នកស្រុកជនបទ ដែលតែងតែត្រៀមខ្លួនសម្រាប់ការបង្កបង្កើនផលនៃវិស័យកសិកម្ម ខណៈរដូវប្រាំងបានឆ្លងផុត(ខែចេត្រ) ហើយខែវស្សាបានឈានចូលមកដល់(ខែពិសាខ)។

លោក អ៊ឹម សុខរិទ្ធី បន្ថែមថា ជានិមិត្តរូបការទាញព្រ័ត្រ គឺបង្ហាញពីការឆ្លងឆ្នាំចាស់ ឆ្លងចូលឆ្នាំថ្មី ដោយឡែក ការចាក់ទឹកលើនាគ ចាក់ទឹកលើមនុស្សចូលរួម ជាកិច្ចបង្ហាញថា នាគបានទម្លាក់ទឹកមកពីលើមេឃ និងប្រោសព្រំផ្ដល់សេចក្ដីសុខដល់មនុស្ស សត្វ នារដូវវស្សាខាងមុខ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព ៖ លោក បូ សាវី និងលោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក សេង ផល្លី

Tags: ស្ពានបុរាណកំពង់ក្តី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលក្នុងពិធីបុណ្យឆ្លងចេត្រ នៅវត្តសំរោង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលក្នុងពិធីបុណ្យឆ្លងចេត្រ នៅវត្តសំរោង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប

បេះដូងបត់ជិត៤លានបេះដូង ដែលតាំងលម្អនៅក្នុងបរិវេណប្រាសាទអង្គរ ត្រូវបានក្រុមការងាររើចេញវិញហើយ

បេះដូងបត់ជិត៤លានបេះដូង ដែលតាំងលម្អនៅក្នុងបរិវេណប្រាសាទអង្គរ ត្រូវបានក្រុមការងាររើចេញវិញហើយ

មន្ត្រីព័ត៌មានកម្ពុជា ៣១រូបទទួលបានការបំប៉នជំនាញច្ចេកទេសថតរូបភាពនៅប្រទេសវៀតណាម សម្រាប់ព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជា

មន្ត្រីព័ត៌មានកម្ពុជា ៣១រូបទទួលបានការបំប៉នជំនាញច្ចេកទេសថតរូបភាពនៅប្រទេសវៀតណាម សម្រាប់ព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.