មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន
កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នមនុស្សចំនួន០២នាក់ គឺ១. ឈ្មោះ រស់ សៀងហៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិជំនុំរាជ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប និង ២. ...