Wednesday, August 10, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩

ដោយ Pothe Thun
21/05/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
បងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីនៃក្រុមការងារទទួលនិងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ខេត្តសៀមរាប បានឲ្យដឹងថា គិតមកទល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកក្នុងខេត្តសៀមរាប មានចំនួនជាង១២.០០០នាក់ បន្ទាប់ពីមានករណីកើតឡើងជំងឺកូវីដ១៩ ហើយក្នុងចំនួននេះ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញដែរ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។

មន្ត្រីបានឲ្យដឹងទៀតថា រយៈកាលកន្លងមក ដោយសារការចាញ់បោកមេខ្យល់ មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងចំនួន បានធ្វើដំណើរទាំងប្រថុយប្រថានត្រឡប់ចូលទៅប្រទេសថៃវិញ តាមច្រកព្រំដែនចំនួន ០៣ គឺច្រកដូង , ច្រកម៉ាល័យ និង ច្រកប៉ោយប៉ែត ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រចាំនៅតាមច្រកនិមួយៗឃាត់ទុក ព្រមទាំងបានធ្វើការអប់រំ និង ណែនាំឲ្យពួកគាត់ត្រឡប់មកលំនៅដ្ឋានវិញ ដើម្បីរង់ចាំនៅពេលក្រោយក្នុងខណៈពេលដែលជំងឺកូវីដ១៩ មានភាពធូរស្បើយ ឬក៏មានការសម្រេចពីរដ្ឋាភិបាលនៃប្រទេសពីរ ដែលបានឯកភាពគ្នាអនុញ្ញាតឲ្យបើកច្រកព្រំដែនឡើងវិញ ។

មន្ត្រីបានឲ្យដឹងបន្ថែមទៀតថា តាមការសាកសួរព័ត៌មានពីបងប្អូនប្រជាពលរដ្ឋទាំងអស់នោះ ពួកគាត់និយាយថា ពួកគាត់ត្រូវបានមេខ្យល់មកធ្វើការអូសទាញ ដោយសន្យាជូនទៅដល់កន្លែងធ្វើការនៅក្នុងប្រទេសថៃ ដែលតម្រូវឲ្យពួកគាត់បង់ប្រាក់ថៃពីចំនួន ២.៥០០ ទៅ ៣.៥០០ បាត ក្នុងមួយនាក់ ទៅតាមទីកន្លែងជិតឆ្ងាយ ប៉ុន្តែពេលមកដល់ព្រំដែន ពួកគាត់ត្រូវគេទុកចោល ហើយគេនិយាយថា មានគេមកទទួលពួកគាត់នាំចូលទៅប្រទេសថៃ តែត្រូវបានសមត្ថកិច្ចប្រចាំនៅតាមច្រកនិមួយៗឃាត់ទុកតែម្ដង ។

ព័ត៌មានជាតិ ថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អំណោយជូនដល់លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅក្នុងស្រុកជីក្រែង

10/08/2022
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើមខែសីហា ឆ្នាំ២០២២

08/08/2022

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារមួយ ឈ្មោះថា ក្រុមការងារទទួលនិងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ដែលមានលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ជាប្រធានក្រុម និង មានថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត រួមទាំងអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ទាំងអស់ក្នុងខេត្ត ជាសមាជិក ហើយក្រុមការងារនេះ បានដាក់មន្ត្រីនៅប្រចាំការរៀងរាល់ថ្ងៃនៅតាមច្រកព្រំដែនកម្ពុជា ថៃ ។

ក្នុងឱកាសចុះត្រួតពិនិត្យ និង សួរសុខទុក្ខដល់មន្ត្រីប្រចាំការតាមច្រកព្រំដែន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមការងារ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលធ្លាប់បានធ្វើការនៅក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនោះ គួរកុំធ្វើការប្រថុយប្រថាន និង កុំចាញ់បោកតាមការញុះញង់របស់មេខ្យល់ ដែលសន្យានាំបងប្អូនទៅកន្លែងធ្វើការនៅក្នុងប្រទេសថៃវិញនោះ ព្រោះបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរ កម្ពុជា-ថៃ នៅមិនទាន់បើកច្រកព្រំដែនសម្រាប់ការចេញចូលនៅឡើយទេ ដែលការបិទព្រំដែននេះ គឺដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់រង់ចាំនៅពេលក្រោយ ក្នុងខណៈពេលដែលជំងឺកូវីដ១៩ មានភាពធូរស្បើយ ឬក៏មានការសម្រេចពីរដ្ឋាភិបាលនៃប្រទេសពីរ ដែលបានឯកភាពគ្នាអនុញ្ញាតឲ្យបើកច្រកព្រំដែនឡើងវិញ ។

គួររំលឹកថា ជារៀងរាល់ថ្ងៃ មានបងប្អូនប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចូលមកប្រទេសយើយវិញ មានចំនួនក្នុងចន្លោះពី២០០ទៅ៣០០នាក់ ក្នុងនោះចូលមកក្នុងខេត្តសៀមរាប ក្នុងចន្លោះចំនួនពី១០ទៅ២០នាក់ ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ លោក លីវ សុខុន

Tags: ជំងឺកូវីដ១៩ធ្វើការនៅប្រទេសថៃបិទព្រំដែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទំនប់ទឹកអាយុជិត១០០ឆ្នាំចំនួនពីរនៅ Michigan លេចធ្លាយ, អាជ្ញាធរបង្គាប់ឲ្យប្រជាជនជម្លៀស និងការពារខ្លួនពី COVID-19 ព្រមគ្នាតែម្តង

ទំនប់ទឹកអាយុជិត១០០ឆ្នាំចំនួនពីរនៅ Michigan លេចធ្លាយ, អាជ្ញាធរបង្គាប់ឲ្យប្រជាជនជម្លៀស និងការពារខ្លួនពី COVID-19 ព្រមគ្នាតែម្តង

ថៃ ឃុំខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា១៥នាក់ពីបទចូលប្រទេសខុសច្បាប់

ថៃ ឃុំខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា១៥នាក់ពីបទចូលប្រទេសខុសច្បាប់

ឥណ្ឌាឋិតក្នុងអត្រាខ្ពស់ដដែល ដោយក្នុងមួយថ្ងៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង៥,៦០០នាក់ និងស្លាប់១៣២នាក់ទៀត

ឥណ្ឌាឋិតក្នុងអត្រាខ្ពស់ដដែល ដោយក្នុងមួយថ្ងៃរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង៥,៦០០នាក់ និងស្លាប់១៣២នាក់ទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    34 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

    25 shares
    Share 10 Tweet 6
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (405)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,743)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,131)
  • ព័ត៌មានជាតិទូទៅ (137)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (581)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.