ក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់អំណោយដល់រដ្ឋបាលស្រុកស្រីស្នំ ដើម្បីផ្គត់ផ្គង់មណ្ឌលចត្ដាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ !
ស្របពេលដែលពលករចំណាកស្រុកមកពីប្រទេសថៃ ដែលកំពុងធ្វើចត្ដាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅស្រុកស្រីស្នំ ខេត្ដសៀមរាប បានមកជាបន្តបន្ទាប់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយស្រុកស្រីស្នំ ខេត្ដសៀមរាប បាននាំយកអំណោយ និងថវិកា របស់ក្រុមការងារផ្ដល់ជូនរដ្ឋបាលស្រុកស្រីស្នំ ដើម្បីដោះស្រាយភាពខ្វះខាត របស់ប្រជាពលករមកពីក្រៅប្រទេស និងប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្ដាឡីស័ក និងព្យាបាលជំងឺ ...