រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក្តចំនួន ២០នាក់នៅស្រុកអង្គរជុំ
នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ អាជ្ញាធរខេត្តសៀមរាបដឹកនាំដោយលោក ពិន ប្រាក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សហការជាមួយអង្គការ IOM និងមន្ទីរ អង្គភាពចុះជួយស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស ហើយត្រូវបានដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ...