Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងព័ត៌មានកម្ពុជា គាំទ្របន្តនិរន្តរភាពការផ្សាយវិទ្យុមិត្តភាពនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

ដោយ Pothe Thun
03/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានរៀបចំបើកកិច្ចប្រជុំមួយតាមប្រព័ន្ធអនឡាញ ស្ដីពីពិនិត្យមើលអំពីវឌ្ឍនភាព ការសិក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ រួមទាំងការឆ្លើយតបចំពោះសំណូមពរ ចំពោះការផ្សាយវិទ្យុមិត្តភាព នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរៀបចំឡើងដោយការិយាល័យព័ត៌មានភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ទំនាក់ទំនងចេញពីខេត្តសុរិន្ទ និងសម្របសម្រួលដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ។

ចូលរួមក្នុងកិច្ចប្រជុំនេះ ខាងភាគីកម្ពុជាដឹកនាំដោយឯកឧត្តម តូច ណារ័ត្ន ទីប្រឹក្សាក្រសួងព័ត៌មាន ទទួលបន្ទុកវិទ្យុអេហ្វអ៊ឹមជាតិ និងវិទ្យុអេហ្វអ៊ឹមរាជធានី-ខេត្ត និងជាអន្តរការីនៃកិច្ចប្រជុំ រួមជាមួយឯកឧត្ដម លោក លោកស្រី ជាប្រធានមន្ទីរ និង មន្ត្រីនៃមន្ទីរព័ត៌មានខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានខេត្តឧត្ដរមានជ័យ , ខេត្តព្រះវិហារ និង ខេត្តសៀមរាប និង ខាងភាគីថៃ ដឹកនាំកិច្ចប្រជុំដោយលោក ឌូស៊ីត ស៊ឹងគិរី នាយកការិយាល័យព័ត៌មានភូមិភាគ២ រួមនឹងថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានខេត្តសុរិន្ទ និងខេត្តបូរីរ៉ាំ រួមទាំងមន្រ្តីសំខាន់ៗដែលពាក់ព័ន្ធផងដែរ ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ លោក ឌូស៊ីត ស៊ឹងគិរី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថានីយ៍វិទ្យុទាំង៤ រួមមាន ៖ សុរិន្ទ , សៀមរាប , ឧត្តរមានជ័យ និងព្រះវិហារ បានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងដំណើរការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ទាំងការផលិតកម្មវិធី បម្រើឲ្យលើគ្រប់វិស័យ វប្បធម៌ ប្រពៃណី ទេសចរណ៍ បរិស្ថាន កសិកម្ម និងវិស័យសក្តានុពលផ្សេងៗទៀតផងដែរ ហើយជោគជ័យទាំងនេះ ក៏ជាកញ្ចក់ឆ្លុះបង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងផងដែររបស់ក្រុមការងារសម្រាប់ការអនុវត្ត កម្មវិធីផ្សាយសម្លេងវិទ្យុមិត្តភាព នាំបណ្តាខេត្តជាប់ព្រំដែនកម្ពុជានិងថៃ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ទូច ណារ័ត្ន បានបញ្ជាក់ថា កិច្ចប្រជុំនេះ បានផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍវិស័យទំនាក់ទំនងព័ត៌មាន ការវាយតម្លៃអំពីគុណភាពនៃការផ្សាយ ហើយអ្វីដែលអង្គប្រជុំគិតថា ជាចក្ខុវិស័យដើម្បីការរីកចម្រើនសម្រាប់អនាគតនោះ គឺការទទួលយកសំណូមពរដៃគូ ពង្រឹងបន្ថែមលើផ្នែកបច្ចេកទេស ការបណ្តុះបណ្តាលភាសា ការអភិវឌ្ឍកម្មវិធី បង្កើនភាពទាក់ទាញពីអ្នកស្តាប់។ វិទ្យុ កម្ពុជា-ថៃ គឺជាស្ពាននៃការកសាងសម្ព័ន្ធមេត្រីភាព នៃប្រជាជនទាំង២ ហើយកម្ពុជា រីករាយស្វាគមន៍ចំពោះភាគីថៃ រាល់ដំណើរការនៃកិច្ចប្រជុំដទៃទៀត ដើម្បីការរីកចម្រើនរឹងមាំ ការផ្សាយសម្លេងវិទ្យុមិត្តភាពកម្ពុជា-ថៃ នៃបណ្តាខេត្តជាប់ព្រំដែន។ នៅមានខេត្តមួយចំនួនទៀត ជាគោលដៅសម្រាប់អនាគត ។

គួររំលឹកថា ក្រោមគោលការណ៍អធិបតេយ្យភាព ជាង២ឆ្នាំកន្លងមកនេះ ការផ្សាយវិទ្យុមិត្តភាពកម្ពុជា-ថៃ ( Twin Radio ) នៃបណ្តាខេត្តជាប់ព្រំដែន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងឈានឆ្ពោះទៅរកការកសាងព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍ ៕

អត្ថបទ ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រសួងព័ត៌មានកម្ពុជាវិទ្យុមិត្តភាពកម្ពុជា-ថៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់ នៅស្រុកប្រាសាទបាគង

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់ នៅស្រុកប្រាសាទបាគង

ឆ្នាំ២០២១នេះ ស្រូវវស្សាជិត ១៦,០០០ហិតា អាចនឹងងើបឡើងចេញពីផលប៉ះពាល់ដោយភាពគ្រោះរាំងស្ងួត កាលពីដើមរដូវវស្សា 

ឆ្នាំ២០២១នេះ ស្រូវវស្សាជិត ១៦,០០០ហិតា អាចនឹងងើបឡើងចេញពីផលប៉ះពាល់ដោយភាពគ្រោះរាំងស្ងួត កាលពីដើមរដូវវស្សា 

ព្រះសង្ឃនាំយកថវិកា និងសម្ភារ: មួយចំនួន ប្រគល់ជូនដល់គ្រួសារសម្រាលបានកូនភ្លោះ ៣នាក់ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប 

ព្រះសង្ឃនាំយកថវិកា និងសម្ភារ: មួយចំនួន ប្រគល់ជូនដល់គ្រួសារសម្រាលបានកូនភ្លោះ ៣នាក់ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.