រយៈពេលមួយត្រីមាសទី១ឆ្នាំ២០១៩នេះភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាបានជួយសង្គ្រោះភ្ញៀវ និងប្រគល់របស់ជូនភ្ញៀវទេសចរ បានចំនួន២០៦ករណី និង ហាមឃាត់ការ ប្រព្រឹត្តមិនសមរម្យបានចំនួន១៦៥ករណី
តាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងរយៈពេលមួយត្រីមាស ទី១ឆ្នាំ២០១៩នេះ ក្រុមការងារជួយសង្គ្រោះភ្ញៀវទេសចរដែលរងរបួសដោយរអិលឬជំពប់ជើងដួល , គ្រិច ,ថ្លោះដៃជើង , ខ្យល់គរ , វិលមុខ , ចុកពោះ , សត្វស្វាខាំ និងពុលអាហារជាដើម បានចំនួន១១៣ករណី ខណៈដែល ...