នាវាល្បាតជប៉ុនបុកពន្លិចទូកនេសាទកូរ៉េខាងជើង ដែលចូលនេសាទខុសច្បាប់នៅក្នុងដែនទឹកជប៉ុន!
នាវាល្បាតមួយគ្រឿងរបស់ជប៉ុន និងទូកនេសាទមួយគ្រឿងរបស់កូរ៉េខាងជើង បានបុកគ្នានៅក្នុងដែនសមុទ្រជប៉ុន ជិតតំបន់មួយដែលពេញនិយមបំផុតក្នុងការនេសាទ ប៉ុន្តែពុំមានការបញ្ជាក់អំពីមនុស្សបាត់បង់ជីវិត ឬក៏រងរបួសនៅក្នុងហេតុការណ៍នោះនៅឡើយទេ។ នេះបើតាមការចេញផ្សាយព័ត៌មាន ដោយទូរទស្សន៍ជប៉ុន NHK នាព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។ ព័ត៌មានបានឲ្យដឹងថាទៀតថា ក្រោយការបុកគ្នាខាងលើនេះ ទូកនេសាទកូរ៉េខាងជើងបានលិច ហើយមនុស្សយ៉ាងហោចណាស់ ២០នាក់ត្រូវធ្លាក់ទៅក្នុងទឹកសមុទ្រ។ ជប៉ុនបានអះអាងថា ឧប្បដិហេតុបានកើតឡើងនៅដែនទឹកស្ថិតនៅចម្ងាយជិត ...